ជឿអត់!! មនុស្សយើងនៅម្នាក់ឯងក៏អាចជោគជ័យបានដែរ

​​មនុស្ស​​ម្នាក់ៗតែងតែមាន​ចំណង​ចំណូល​ចិត្ត​ផ្សេងៗ​គ្នា ​​អ្នក​ខ្លះ​ចូលចិត្ត​ធ្វើ​អ្វី​ជាមួយ​អ្នកដទៃ ​ដើម្បី​បង្កើននូវ​គំនិត​ល្អជាមួយគ្នា។ ឯអ្នក​ខ្លះ​ទៀត​ ​​មិន​សូវ​ចូលចិត្ត​ធ្វើ​ការ​ ​ឬធ្វើ​​អ្វី​ផ្សេងៗ​ជាមួយ​​មនុស្ស​ច្រើន​នោះទេ ​ពោល​គឺ​ចូលចិត្ត​ធ្វើអ្វី​តែ​ឯង​​។ ​​​​ទោះបីជា កិច្ចការនោះ​​​សុទ្ធតែ​មាន​គុណសម្បត្តិ​ ​និង ​គុណវិបត្តិ​ផ្សេងៗ​គ្នា​​ក៏ដោយ​​ ​ប៉ុន្តែ​លើក​នេះ​យើង​សូម​លើក​យក​តែ​គុណ​សម្បត្តិ​របស់​មនុស្ស​ដែល​ចូលចិត្ត​នៅ​តែ​ម្នាក់​ឯង​ ​ថា​ពួកគេ​មាន​លទ្ធភាព​ខ្ពស់​ក្នុង​ការ​ទទួល​ជោគជ័យ​​យ៉ាងណា៖​ ​​

១. ​​រាល់កិច្ចការគឺយើងជាអ្នកសម្រេចចិត្ត​

មនុស្ស​ដែល​​ចូលចិត្ត​នៅ​ម្នាក់ឯង ​និង​ ​មិន​ត្រូវ​​ការ​មាន​មនុស្ស​ច្រើន​ពេក​ចូលរួម​នោះ​អាច​សម្រេច​កិច្ចការ​ផ្សេងៗ​បាន​រហ័ស​ ​តាម​ការ​ចង់​បាន​របស់​ខ្លួន​ ​ព្រោះ​មិន​ចាំបាច់​ឆ្លង​យោបល់ ​ឬ ​​សុំ​ការ​អនុញ្ញាត​នោះ​ទេ​។ ​​​លោក​ Jonathan Cheek​អ្នក​ជំនាញ​ចិត្តវិទ្យា​​ប្រចាំ​មហាវិទ្យាល័យ​Wellesley College​ របស់​សហរដ្ឋអាមេរិក​បាន​អះអាង​ថា ​​មនុស្ស​ដែល​ចូលចិត្ត​នៅ​ម្នាក់​ឯង​​ ​គឺ​​ពួកគេ​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ក្នុង​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង ​​និង មិន​ចាំបាច់​តែ​ស្តាប់​យោបល់​គេ​បាន​ធ្វើ​កើត​នោះ​ទេ​។

២. មិន​មាន​សម្ពាធ​ពី​ដទៃច្រើន

អ្នក​ដែល​​មិន​សូវ​ចូលចិត្ត​ដើរ​ជាមួយ​មនុស្ស​ច្រើន ​គឺ​ជា​មនុស្ស​ដែល​​មាន​ទំនុកចិត្ត​លើ​ខ្លួន​ឯង​ក្នុង​ការ​ធ្វើ​កិច្ចការ​ផ្សេងៗ ​​ហើយ​ក៏​មិន​ងាយ​រង​សម្ពាធ​ពី​ការ​គិត​ ​ឬ ការ​និយាយ​របស់​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ​​​​។ ​ដូច្នេះ​ហើយ​បាន​ជា ​ពួក​គេ​​​​​ឆាប់​ដើរ​ដល់​គោលដៅ​ជាង​អ្នកដទៃ​ទៀត​។

៣. ​សេរីភាព​ក្នុង​ការ​រស់​ដោយ​ខ្លួន​ឯង

សម្រាប់​អ្នក​ដែល​ចូលចិត្ត​​​ធ្វើ​អ្វី​តែ​ឯង​នោះ ​​គឺ​ជា​ប្រភេទ​មនុស្ស​ណា​ ​មាន​សមត្ថភាព​គ្រប់គ្រាន់​​ក្នុង​ការ​ធ្វើ​អ្វីៗ​ដោយ​ខ្លួន​ឯង​ ​មិន​ចាំបាច់​មាន​ជំនួយ ​ឬ​ ​រស់​ដោយសារ​តែ​ការ​ជួយ​ជ្រោមជ្រែង​របស់​អ្នក​ដទៃ​។

អត្ថបទដែលជាប់ទាក់ទង