តើអ្នកចង់ដឹងទេថា!! នៅពេលអ្នកមានបញ្ហាខ្វែងគំនិតគ្នា​ តើអ្នកគួរដោះស្រាយរបៀបណា?

បញ្ហាជាច្រើនដែលអ្នក​មិន​អាច​ជៀស​ផុត​ពី​ការ​ខ្វែង​គំនិត​គ្នា​ជាមួយ​អ្នក​គ្រប់គ្រង​​បាន​ទេ​។​ តែ​អ្វី​ដែល​សំខាន់​អ្នក​ត្រូវ​​​ប្រើប្រាស់​ភាព​ឆ្លាត​វៃ​របស់​អ្នក​ក្នុង​ការ​​ដោះ​ស្រាយ​បញ្ហា​ក្នុង​កាលៈទេសៈ​ទាំង​នោះ។

ដូចនេះខាងក្រោមនេះនឹងមង្ហាញនូវគន្លឹះ​អំពីវិធីដោះស្រាយនូវគំនិតខ្វែងគ្នា៖

១. ការកំណត់​នូវ​បញ្ហា​នោះ

នៅ​ពេល​ដែល​អ្នក​ជួប​​បញ្ហា​ អ្វី​ដែល​អ្នក​គួរ​គិត​ដំបូង​គេ​នោះ​​គឺ​ត្រូវ​ស្វែងរក​ថា​បញ្ហា​នោះ​ជា​អ្វី​ ហើយ​បណ្ដាល​មក​ពី​អ្វី។​ បន្ទាប់​មក​ទៀត​អ្នក​គួរ​​ប្រើប្រាស់​ពេល​ខ្លះ​សរសេរ​ពី​ដំណោះ​ស្រាយ​ដែល​អ្នក​កំពុង​គិត​ រួច​​​ស្រង់​យក​​គំនិត​ណា​ដែល​អ្នក​គិត​ថា​សាក​សម​ជាង​គេ។

២. បញ្ចូលគំនិតជារួម

ពេល​មាន​​ការ​ខ្វែង​គំនិត​គ្នា​វិធី​ដែល​ល្អនោះ ​គឺ​អ្នក​ត្រូវ​ស្វែងរកអ្វីដែលមានចំណុចរូម ឬ មានចំណុចដូចគ្នាមកពិភាក្សាសិន​។  មិន​មែន​ថា​គំនិត​អ្នក​មិន​ល្អ​ឬ​យ៉ាង​ណា​នោះ​ទេ ​តែ​ការ​ធ្វើ​បែប​នេះ​​ក៏​អាច​អោយ​អ្នក​ដទៃ​​ងាក​មក​​គិត​ពី​យោបល់​របស់​អ្នក​ផង​ដែរ។

៣. ត្រិះរិះ​​ពី​គំនិត​របស់អ្នកដទៃ

អ្នក​គ្រប់​គ្រង​របស់​អ្នក​ប្រាកដ​ជា​មាន​គំនិត​អ្វី​មួយ​ដ៏​ល្អ។ ដូច​នេះ​អ្នក​គួរ​ព្យាយាម​ស្ដាប់​អំពី​អ្វី​ដែល​គាត់​ចង់​និយាយ​។ តែ​មិន​មែន​បាន​ន័យ​ថា​អ្នក​ត្រូវ​គាំ​ទ្រ​ គ្រប់​យ៉ាង​​នោះ​ទេ។ ព្យាយាម​គិត​​ រួច​ផ្ដល់​យោបល់​ខ្លះ​ៗ​ពាក់ព័ន្ធ​​​ទៅ​នឹង​អ្វី​ដែល​អ្នក​យល់​ថា​ខុស​ឆ្គង

អត្ថបទដែលជាប់ទាក់ទង