លោក ​គីម ​ជុង​អ៊ុន​ នឹងធ្វើ​កិច្ច​ប្រ​​ជុំ​កំ​​ពូល​ជា​មួយ​​​លោ​កប្រ​ធានា​ធិប​តី ​Do​nald Tr​ump នៅខែ​ឧស​ភា​ខា​ងមុខ​នេះ​ ​​​

ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងបាននិយាយថាមេដឹកនាំ គីម ជុងអ៊ុន បានប្រាប់ដល់មន្រ្តីគណបក្សកាន់អំណាចកំពូលអំពីចក្ខុវិស័យរបស់លោកសម្រាប់ការចរចានាពេលអនាគតជាមួយសហរដ្ឋអាមេរិក និងកិច្ចប្រជុំកំពូលនាពេលខាងមុខរបស់លោកជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។

ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េផ្លូវការបានរាយការណ៍ថាលោក គីម ជុងអ៊ុន បានផ្តល់ការវិភាគនិងការវាយតម្លៃយ៉ាងជ្រាលជ្រៅចំពោះទស្សនវិស័យសម្រាប់កូរ៉េខាងជើង – អាម៉េរិក កិច្ចប្រជុំនេះត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ។

របាយការណ៍នៅថ្ងៃអង្គារនេះ មិនបាននិយាយពីផែនការសម្រាប់លោកគីម ដើម្បីធ្វើកិច្ចប្រជុំកំពូលជាមួយលោកប្រធានាធិបតី Donald Trump នៅខែឧសភា ឬខែមិថុនានោះទេប៉ុន្តែវាបានបង្ហាញថាក្រុងព្យុងយ៉ាងកំពុងរៀបចំសម្រាប់កិច្ចប្រជុំនេះ។

លោកគីមគ្រោងនឹងជួបប្រជុំជាលើកដំបូងជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នេះ នៅក្នុងតំបន់គ្មានយោធាដែលបែងចែកដោយកូរ៉េ ៕

អត្ថបទដែលជាប់ទាក់ទង