ផ្សារទំ​នើបអ៉ី​អន ជូ​នដំ​ណឹង​ពីកា​រគិត​លុយប​ន្ថែម​ចំពោះ​ការប្រើ​ប្រាស់​ថងបា្លស្ទិ​ក ក្រោ​យមា​នការ​កំណត់​ដោយក្រ​សួង​បរិស្ថាន ​និងក្រ​សួងសេដ្ឋកិច្ច

ភ្នំពេញ៖ ផ្សារទំនើបអ៊ីអន (AEON) បានជូនដំណឹងពីការគិតលុយបន្ថែមចំពោះការផ្ដល់ថង់បា្លស្ទិកដល់អតិថិជន ក្រោយមានការកំណត់ដោយអន្ដរក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាបរិស្ថាន។

​​អនុក្រឹត្យ​នេះ​មាន​គោល​បំណង​ បង្កើន​ប្រសិទ្ធ​ភាព​លើការ​កាត់​បន្ថយ ការ​នាំ​ចូល ការ​ផលិត និង​ការ​ប្រើប្រាស់​ថង់​ផ្លា​ស្ទិក ក៏​ដូច​ជា​សំដៅ​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​សុខ​ភាព និង​បរិស្ថាន​។​​

ជាមួយគ្នានេះ ឯកឧត្តម ហេង ណារ៉េត អគ្គនាយក ​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន នៃ​ក្រសួង​បរិស្ថាន បាន​បញ្ជាក់​ថា ការ​តម្រូវ​ឲ្យ​ហាង​ទំនិញ គិត​កម្រៃ​បន្ថែម​ពី​អតិថិជន​នេះ មិន​មែន​ជា​ការ​ធ្វើ​អាជីវកម្ម ដើម្បី​រក​ចំណូល​នោះ​ទេ តែ​ជា​ការ​ពញ្ញាក់​ស្មារតី ក៏ដូចជា​ការ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ឲ្យ​គិតគូពី​បញ្ហា​បរិស្ថាន តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ប្រើប្រាស់​ថង់​ប្លាស្ទិក៕

អត្ថបទដែលជាប់ទាក់ទង