ប្រវត្តិ និង​លក្ខ​ណៈ​ពិ​សេ​ល​ ​នៃ​​កា​​រ​ក​​​សា​ង​​ ប្រា​​សា​ទ​អ​ង្គ​រ

តាមការសន្និ​ដ្ឋា​នរប​​ស់​​អ្ន​កស្រាវ​ជ្រាវ​ ប្រា​​សា​ទអង្គ​​រ ​​​​ប្រើកម្លាំងពលកម្មប្រម៉ាណជាង 300 000នាក់ និង ដំរី ជាង 6000ក្បាល និងប្រើប្រាស់ថ្ម សរុបប្រមាណជាង 10លានតោន នៅក្នុងទំហំ ខ្នាត , និង ភាពស៊ីមេទ្រី ឡើងដល់កំពូល ដែលត្រូវបាន គេជឿថាជាប្រាសាទសាសនា ដ៏ធំបំផុត របស់ពិភពលោក អង្គរវត្តជាប់ជាស្ថាបត្យកម្មកំពូលក្នុងលោក ។

*លក្ខណៈពិសេសរបស់អង្គរវត្ត ៖
១- ប្រាសាទដែលបង្រួមឧបទ្វីបទាំងអស់បញ្ជូលគ្នា។
២-រៀងរាល់ថ្ងៃទី២១ ខែមិនា គឺព្រះអាទិត្យ​រះ​ និងលិចចំកណ្តាលកំពូលប្រាសាទអង្គរវត្តដែលចែករយៈពេល យប់ និង ថ្ងៃ ស្មើគ្នា (សមរាត្រី)។
៣- គ្រប់​អ័ក្សនៃប៉មរបស់ប្រាសាទ គឺកើតចេញពីរង្វង់មូលដែល តំណាងឲ្យហ្វូងតារា ត្រាគោ (Draco) កញ្ជុំសកលដែលមានអាយុកាល ប្រមាណជា ២លានឆ្នាំពន្លឺ ។​
៤- ប្រាសាទអង្គរវត្តមាន រាងឆ្លុះអ័ក្ស៣ ជាន់ជាប់ៗគ្នាបើធៀបនឹងផ្ទៃទឹកបារាយ (បច្ចុប្បន្ន​បារាយខាងកើតត្រូវបានរីងស្ងួត) អ័ក្សទាំង៣ ប្រៀបដូច រាងផ្កាយរណបដែលបង្ហោះនៅពេលបច្ចុប្បន្ន។​
៥- គ្រឹះប្រាសាទធ្វើអំពីដីខ្សាច់ ដែលពឹងលើចរន្តខ្សែទឹករបស់ភ្នំគូលែនទាំងស្រុង។
៦- អង្គរវត្ត ស្ថិតនឹងខ្សែអ័ក្សទី៧ នៃរយៈទទឹងរបស់ផែនដីដែលខ្សែរនោះជាន់គ្នាជាមួយនឹង ប្រាសាទពីរ៉ាមីត ជីហ្សា របស់អេសុីប ប្រាង្គឆីកឈេនអុីតសា របស់មុិចសុិច និងចុងក្រោយជាមួយរូបសំណាកមនុស្សបុរេប្រវត្តិ របស់ឈីលី ។​
៧- ប្រាសាទមួយនេះមានលក្ខណៈពិសេសមួយគឺប្រែពណ៌ពីសំរិទ្ធទៅប្រាក់ ពីប្រាក់មកមាស ទៅតាមពេលវេលាមួយទៀងទាត់ ព្រឹក ថ្ងៃ និង រសៀល។
៨- អ្នកស្រាវជ្រាវបានឲ្យដឹងទៀតថា ប្រាសាទអង្គរវត្ត មានតម្លៃទាំងផ្នែកបញ្ញា ផ្នែកស្ថាបត្យកម្មនិងសម្បត្តិវប្បធម៌។
៩-អង្គរវត្តជាស្ថាបត្យកម្មបានទទួលការគណនានិងធ្វើឡើងយ៉ាងសុក្រឹត្យបំផុតនៅលើពិភពលោក។
១០- ក្រុមអ្នកស្រាវជ្រាវនៅតែចោទជាសំនួរទៅកាន់ប្រាសាទដ៏អស្ចារ្យក្នុងលោកនេះ ៕

អត្ថបទដែលជាប់ទាក់ទង