អាមេរិក ប្រាប់ទៅ ប្រទេសរុស្ស៊ី អោយត្រៀមខ្លួនសម្រាប់មីស៊ីលដែលនឹងត្រូវបាញ់ទៅលើប្រទេសស៊ីរី

អាមេរិក ប្រាប់ទៅ ប្រទេសរុស្ស៊ី  អោយត្រៀមខ្លួនសម្រាប់មីស៊ីលដែលនឹងត្រូវបាញ់ទៅលើប្រទេសស៊ីរីដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារមួយដែលសង្ស័យថាជាការវាយប្រហារដោយអាវុធគីមីនៅក្បែរទីក្រុងដាម៉ាស់។

កាលពីថ្ងៃពុធ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសរុស្ស៊ីគួរតែត្រៀមខ្លួនសម្រាប់មីស៊ីលដែលនឹងត្រូវបាញ់ទៅលើសម្ព័ន្ធមិត្តរបស់គេគឺប្រទេសស៊ីរីដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារមួយដែលសង្ស័យថាជាការវាយប្រហារដោយអាវុធគីមីនៅក្បែរទីក្រុងដាម៉ាស់កាលពីថ្ងៃសៅរ៍។

ក្រុមមន្ត្រីជាន់ខ្ពស់របស់ប្រទេសរុស្ស៊ីក៏បានគំរាមធ្វើការឆ្លើយតបទៅវិញចំពោះរាល់ការវាយប្រហារណាមួយរបស់អាមេរិក។

សូមរំលឹកថា សហរដ្ឋអាមរិក, ចក្រភពអង់គ្លេស និងប្រទេសបារាំងបានយល់ព្រមដើម្បីធ្វើការរួមគ្នា ហើយត្រូវបានគេជឿជាក់ថាកំពុងត្រៀមសម្រាប់បើកការវាយប្រហារតាមផ្លូវអាកាសដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដោយអាវុធគីមីដែលបានសម្លាប់មនុស្សយ៉ាងតិច៤០នាក់នៅតំបន់ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមនៅក្នុងប្រទេសស៊ីរី។

រដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរីលោក បាហ្សា អាល់ អាសាដ (Bashar al-Assad) បានបដិសេធចំពោះការវាយប្រហាដោយអាវុធគីមីនោះ។

នៅក្នុងធ្វីតធ័រ (Twitter) នោះ, លោក ត្រាំ ក៏បាននិយាយផងដែរថា ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយប្រទេសរុស្ស៊ីឥលូវនេះកាន់តែអាក្រក់ជាងពេលមុនៗទៅទៀត ដែលក្នុងនោះរួមបញ្ចូលទាំងសង្គ្រាមត្រជាក់ផងដែរ។

លោក ត្រាំ បានលើកឡើងថា មិនមានហេតុផលដែលធ្វើឲ្យទំនាក់ទំនងនេះកាន់តែយ៉ាប់ទេ ហើយបានថា ប្រទេសរុស្ស៊ីគួរតែទទួលយកប្រយោជន៍ពីកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក៕

អត្ថបទដែលជាប់ទាក់ទង