ស្រ្ដីម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុក និងម៉ូ​តូសណ្ដោងរម៉ក

 

កំពុងធំ៖ ស្រ្ដីចំណាស់ម្នាក់បានស្លាប់និង២នាក់ទៀតរបួសធ្ងន់និងម្នាក់ទៀតរបួសស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ១១និង១០នាទី ថ្ងៃទី១២ខែមេសា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ត្រង់ម្ដុំទល់មុខ អធិការដ្ឋាននគរបាលស្រុកស្ទោង ក្នុងភូមិ ត្នោត ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលបានអោយដឹងថា មុនពេលកើតហេតុ ម៉ូតូឌុបគ្នា ៣នាក់ក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពីត្បូងមកជើង ចំណែករឺម៉កជិះពីជើងមកត្បូង យកទឹកកកមកដាក់អោយមូយតូបលក់ចាប់ហួយ រួចក៏ចេញមកវិញបតរម៉កលើថ្នល់ទៅជើងវិញក៏ជួនម៉ូតូមកដល់បណ្ដាលអោយបុកគ្នាពេញទំហឹងតែម្ដង ដោយ អ្នកបើកបរម៉ូតូ ឈ្មោះ ឈន ភីន ភេទប្រុស អាយុ ២៩ឆ្នាំ អ្នករួមដំណើរ ឈ្មោះភឹម គឿន អាយុ ៥៥ឆ្នាំ ត្រូវជាម្ដាយ ស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម្នាក់ទៀត ឈ្មោះ ឈរ យឿន អាយុ១៤ឆ្នាំ ត្រូវជាប្អូនស្រី របួសធ្ងន់ អ្នកទាំង៣ រស់នៅក្នុងភូមិ ក្រសាំង ឃុំ ពពក ស្រុកស្ទោង ខេត្ត កំពង់ធំ បានជីះម៉ូតូម៉ាក សង C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខ 1E 6858 ឌុបគ្នា៣នាក់ ក្នុងទិសដៅពីត្បូងទៅជើង មកដល់កន្លែងកើតហេតុ ក៏បានបុកគ្នាពេញទំហឹង ជាមួយម៉ូតូសណ្ដោងរម៉ក ដឹកទឹកកក ។

ចំណែក អ្នកបើកបរម៉ូតូរម៉ក ក្នុងទិសដៅពីជើងទៅត្បូង ដោយជិះម៉ូតូ ម៉ាក វេវ ពណ៍ក្រហម គ្មាន ផ្លាក់លេខ ឈ្មោះ អេន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅ ភូមិ ចក ឃុំកំពង់ចិន ជើង ស្រុកស្ទោង ខេត្តកំពង់ធំ រងរបួសធ្ងន់។
ក្រោយកើតហេតុសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុ បញ្ចូលជនរងគ្រោះទៅមន្ទីពេទ្យ ចំណែកវត្ថុតាងរក្សារទុកនៅអធិការដ្ឋានស្រុកស្ទោង សាកសពប្រគល់អោយសាច់ញាតិក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង