បង្ក្រាបករណីជួញដូរគ្រឿងញៀន៥ករណីផ្សេងគ្នានៅស្រុកចំការលើ និងស្រុកព្រៃឈរក្នុងឃាត់ខ្លួនបានចំនួន៩នាក់

កំពុងចាម៖នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ កម្លាំងជំនាញ​បានបង្ក្រាបករណី​ ជួញដូរ រក្សាទុក និងប្រេីប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ០៥ករណី(ស្រុកព្រៃឈរ០១ករណី ស្រុកចំការលេី០៣ករណី ក្រុងកំពង់ចាម០១ករណី)ឃាត់ខ្លួនជនសង្ស័យ០៩នាក់ ស្រី០១នាក់:
១-ឈ្មោះ ជឿន គន្ធា​ ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឬស្សី ឃំុសំរោង ស្រុកព្រៃឈរ(មានដីកាបង្គាប់អោយចាប់ខ្លួនលេខ១៤៦៨ច.ខ ចុះថ្ងៃទី០៩.០៣.២០១៨ ​ពីបទហិង្សាដោយយចេតនា)
២-ឈ្មោះ ជួប វណ្ណ: ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិលេខ១ សង្កាត់សាលាសន្សំកុសល ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣-ឈ្មោះ សែន ជំនោប ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រៃ​ខ្ជាយ ឃំុសំរោង ស្រុកព្រៃឈរ
៤-ឈ្មោះ ឪ សុផល ភេទស្រី​ អាយុ៤៥ឆ្នាំ​ នៅភូមិតាប៉ាង ឃំុតាប្រុក ស្រុកចំការលេី​
៥-ឈ្មោះ ង៉ូវ ប៊ុនហេង ភេទប្រុស អាយុ២៥ឆ្នាំ​ ជាតិខ្មែរ នៅភូមិតាប៉ាង២ ឃំុតាប្រុក ស្រុកចំការលេី
៦-ឈ្មោះ ស៊្រុន ចំណាប់ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ នៅភូមិវាលរីកេីត ឃំុស្វាយទាប ស្រុកចំការលេី(មានដីកាបង្គាប់អោយចាប់ខ្លួនករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន)
៧-ឈ្មោះ លន់ ប៊ុនថុន ​ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្វាយទាប ឃំុស្វាយទាប ស្រុកចំការលេី
៨-ឈ្មោះ លន់ សូផាត ភេទប្រុស អាយុ៣២ឆ្នាំ​ នៅភូមិស្វាយទាប ឃំុស្វាយទាប ស្រុកចំការលេី
៩-ឈ្មោះ ហេង សេងហ័រ ភេទប្រុស អាយុ២១ឆ្នាំ​ ជាតិខ្មែរ នៅភូមិស្ពានថ្មី ឃំុស្រងែ​ ស្រុកព្រៃឈរ
-រឹបអូសវត្ថុតាងរួមមាន: ម្សៅក្រាមពណ៌សសង្ស័យថ្នាំញៀន១៤កញ្ចប់(ធំ០៨កញ្ចប់ និងតូច០៦កញ្ចប់) ម៉ូតូ០២គ្រឿង រថយន្ត០១គ្រឿង ជញ្ជីងអេឡិចត្រូនុច០២គ្រឿង ទូរស័ព្ទដៃ០៧គ្រឿង អាវុកែឆ្នៃ(កាំភ្លេីងខ្យល់)០២ដេីម។

បច្ចុប្បន្នជនសង្ស័យខាងកំពង់សាកសួរនៅស្នងការខេត្តដើម្បីបន្តនិតិវិធី។

 

អត្ថបទដែលជាប់ទាក់ទង