រថយន្តក្រុង ដឹកអ្នកដំណើរមិនបង់ប្រាក់ជើងទី១បានដល់ក្រុងព្រះសីហនុ​តាមពេលវេលាកំណត់ ដែលជាកាដូពិសេសរបស់សម្តេចតេជោហ៊ុន សែន ជូនប្រជាពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ

ក្រុងព្រះសីហនុ៖ រថយន្តក្រុង ដឹកអ្នកដំណើរមិនបង់ប្រាក់ជើងទី១បានដល់ក្រុងព្រះសីហនុហើយតាមការគ្រោងទុកនៅវេលាម៉ោងជិត១១ថ្ងៃត្រង់ថ្ងៃ១៣មេសា២០១៨។ សម្រាប់ពលរដ្ឋដែលមានបំណងធ្វើដំណើរតាមរថយន្តនេះ សូមអញ្ជើញមករង់ចាំនៅចំណតដែលខេត្តរៀបចំនៅវេទិការវិមានឯករាជ្យក្រុងព្រះសីហនុ ។ លោកឈិន សេងងួនអភិបាលខេត្តស្តីទី ខេត្តព្រះសីហនុមានប្រសាសន៍ថា សម្រាប់ខេត្តព្រះសីហនុមានរថយន្តក្រុងនេះចំនួន៦គ្រឿង សម្រាប់ដឹកជញ្ជូនពលរដ្ឋក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដែលជាកាដូពិសេសរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជូនប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស។ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង