កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​ ០២គោលដៅ​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់ចរាចរណ៍​

ព្រះសីហនុ៖ នៅ​រសៀល​ថ្ងៃ​សុក្រ​ ១៣រោច​​​ខែ​ចេត្រ​ ឆ្នាំ​រកា​ នព្វស័ក​ ព.ស​២៥៦១​ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​មេសា​ ឆ្នាំ​២០១៨​
កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ បាន​ចុះ​រឹតបន្តឹង​អនុវត្ត​ច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក​ ចំនួន​ ០២គោលដៅ​ ដើម្បី​កាត់​បន្ថយ​ការ​គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​ គោលដៅ​មាន​៖
១-លោក​វរៈសេនីយ៍ទោ​ សំរិទ្ធ​ លន់​ នាយរង​ការិយាល័យ​ បាន​ដឹកនាំ​កម្លាំង​ចំនួន​ ០៧នាក់​ ចុះ​គោលដៅ​លើ​ផ្លូវ​ជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​ ១៩៥-១៩៦​ ស្ថិត​នៅ​ក្នុង​ភូមិ​អូរតាប៉ាង​ ឃុំ​អូរឧកញ៉្ញាហេង​ ស្រុក​ព្រៃនប់​ ខេត្ត​ព្រះសីហនុ​ លទ្ធផល​៖
-បាញ់​ល្បឿន​​រថយន្ត​លើស​ល្បឿន​កំណត់​ចំនួន​ ០៥នាក់​ ។
-អ្នកបើកបរ​ម៉ូតូ​មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ០៨នាក់​ណែនាំ​ ។
-ណែនាំ​អ្នកបើកបរ​រថយន្ត​ចំនួន​ ១៤នាក់​ រថយន្ត​ធំ​ ០២គ្រឿង​ កុំឲ្យ​បើកបរ​រថយន្ត​លើស​ល្បឿន​កំណត់​ កុំ​វ៉ាជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ និង​កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​។
២-លោក​វរៈសេនីយ៍ទោ​ កេត​ សុភក្ត្រ័​ នាយរង​ការិយាល័យ​ ដឹកនាំ​កម្លាំង​ចំនួន​ ១៥នាក់​ ចុះ​គោលដៅ​ មុខ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ស្ថិតនៅ​ក្នុង​សង្កាត់​លេខ​៤​ ក្រុង​/ខេត្ត​ព្រះសីហនុ​ លទ្ធផល​៖
-អ្នកបើកបរ​ និង​អ្នករួមដំណើរលើ​ម៉ូតូ​ មិន​ពាក់​មួក​សុវត្ថិភាព​ចំនួន​ ៥៤នាក់​ ពិន័យ​ ។
-អ្នកបើកបរ​ម៉ូតូ​គ្មាន​កញ្ចក់​មើល​ក្រោយ​ចំនួន​ ០២គ្រឿង​ពិន័យ​ ។
-អ្នកបើកបរ​មិន​ពាក់​ខ្សែ​ក្រវាត់​ចំនួន​ ០២នាក់​ពិន័យ​ ។
-បាន​ឃាត់​រថយន្ត​បើកបរ​ដោយ​ជនជាតិ​ ចិន​ គ្មាន​បណ្ណ​បើកបរ​ចំនួន​ ០១គ្រឿង​បានយក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​។

អត្ថបទដែលជាប់ទាក់ទង