បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង បណ្តាលឲ្យគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងខ្លួនឯង

កំពង់ធំ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ស.ព២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦:៤៥នាទី លើកំណាត់ផ្លូវលំក្រាលកៅស៊ូ ក្នុងភូមិចើងដើង ឃំុចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង ម៉ូតូ បុកម៉ូតូ ក្នុងទឹសដៅស្របគ្នា(ពីកើតទៅលិច) បណ្តាលឲ្យរបួសធ្ងន់ ០១នាក់(ស្រី)-របួសស្រាល ០១នាក់(ប្រុស) ៖

ម៉ូតូម៉ាកហុងC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1J-8758 បើកបរដោយឈ្មោះ ជួន.កុសល ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិបាសែក ឃុំដំបូកខ្ពស់ ស្រុកបាសែក ខេត្តកំពង់ស្ពឺ(មានជាតិអាល់កុល០,៩៣មីលីក្រាម ក្នុង១លីត្រខ្យល់)(របួសស្រាល)(មិនពាក់មួកសុវត្ថិភាព)(ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍)។

ម៉ូតូម៉ាកឆាលី ពណ៌ស ផ្លាកលេខកំពង់ចាម1Q.1830 បើកបរដោយឈ្មោះ ចាន់.សំអឿន ភេទស្រី អាយុ ៦៩ឆ្នាំ នៅភូមិ/ឃុំកើតហេតុខាងលើ (របួសធ្ងន់)(មិនពាក់មួកសុវត្តិភាព) ។

ក្រោយកើតហេតុកម្លាំងជំនាញស្រុកបានចុះវាស់វែងធ្វើកំណត់ហេតុដកហូត យកវត្ថុតាង រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបារាយណ៍។

មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ ជួន.កុសល បើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹងដែលមានជាតិអាល់កុល ០,៩៣ មីលីក្រាម ក្នុង១លីត្រខ្យល់ ៕

អត្ថបទដែលជាប់ទាក់ទង