ស្លាប់១ របួសធ្ងន់១ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ បុកម៉ូតូ នៅស្រុកសន្ទុក

កំពង់ធំ៖ យុវជនម្នាក់បានស្លាប់នៅឯមណ្ឌលសុខភាពតាំងក្រសាំង និងម្នាក់ទៀតរបួសធ្ងន់ នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូ បុកម៉ូតូ ហេតុការណ៍គ្រោះថ្នាក់នេះកើតឡើងនៅ ថ្ងៃសៅរ៍ ១៤ រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ស.ព ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ វេលាម៉ោង១៦:០៥នាទី លើផ្លូវជាតិលេខ០៦ ចំណុចមុខវត្តសេរីវង្ស ភូមិសំពង់ ឃំុព្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរ ម៉ូតូ បុកម៉ូតូ ក្នុងទឹសដៅផ្ទុយគ្នា បណ្តាលឲ្យរបួសធ្ងន់ ០១នាក់(ប្រុស)-ស្លាប់ ០១នាក់(ប្រុស) ៖

ម៉ូតូម៉ាកហុងC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1C-3529 (បេីកបរទឹសដៅពីត្បូងទៅជើង)ដោយឈ្មោះ ហួយ.ហាន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ(ស្លាប់នៅមណ្ឌសសុខភាពតាំងក្រសាំង)(មិនពាក់មួកសុវត្ថិភាព)។

ម៉ូតូម៉ាកហុងដាC125 ពណ៌ខ្មៅ ផ្លាកលេខកំពង់ធំ1H.6885(បើកបរទឹសដៅពីជើងទៅត្បូងហើយបត់ឆ្វេង) ដោយឈ្មោះ អីុ.សុកខឿន ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិផ្លុង ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្តកំពង់ធំ (របួសធ្ងន់)(ពាក់មួកសុវត្តិភាព) ។

ក្រោយកើតហេតុកម្លាំងជំនាញស្រុកបានចុះវាស់វែងធ្វើកំណត់ហេតុបញ្ជូនជនរងគ្រោះទៅមណ្ឌលសុខភាពតាំងក្រសាំង ។ ចំណែកមធ្យោបាយពាក់ព័ន្ធយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសន្ទុក។
មូលហេតុជាបឋមបង្កដោយអ្នកបើកបរម៉ូតូឈ្មោះ អីុ.សុកខឿន បើកបត់ឆ្វេងខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន រួមផ្សំនឹងអ្នកបើកបរម៉ូតូ ឈ្មោះ ហួយ.ហាន បើិកបរម៉ូតូមានល្បឿនលឿន ៕

អត្ថបទដែលជាប់ទាក់ទង