បាញ់ទឹកជូនប្រជាពលរដ្ឋរាំលេងកំសាន្តតាមគោលការណ៍របស់គណកម្មការសង្រ្គាន បាត់ដំបង

បាត់ដំបង៖,ថ្ងៃ សៅរ៍ ១៤រោច ខែ ចេត្រ ឆ្នាំ រកា នព្វស័ក ព.ស ២៥៦១ ត្រូវថ្ងៃទី ១៤ ខែ មេសា គ.ស ២០១៨។

រថយន្ដពន្លត់អគ្គិភ័យបាញ់ទឹកចំនួន ០៣ គ្រឿង កម្លាំង ១៨នាក់ ដើម្បីបាញ់ទឹកជូនប្រជាពលរដ្ឋរាំលេងកំសាន្តតាមគោល ការណ៍របស់គណកម្មការសង្រ្គាន បាត់ដំបង នៅទីតាំងប្រារព្ធពិធីវិទ្យាល័យនេតយ៉ង់ ភូមិព្រែកព្រះស្ដេច សង្កាត់ព្រែកព្រះស្ដេច ក្រុងនិងខេត្តបាត់ដំបង។ជាមួយនេះ ដោយមានការចង្អុលបន្ថែមពីឯកឧត្តមស្នងការ កំលាំងយើងបានចុះ ចែកខិត្តប័ណ្ណស្តីពីវិធានការបង្ការទប់ស្កាត់គ្រោះថ្នាក់អគ្គិភ័យ បានចំនួន ៩៨សន្លឹក ផ្សព្វផ្សាយផ្ទាល់មាត់ដល់មនុស្សចូលរួម ២៧៧នាក់ ប្រុស ៨៨ នាក់ ៕

អត្ថបទដែលជាប់ទាក់ទង