ជេយូហើយរឿងឆ្កែជុះអាចម៍មុខផ្ទះ យប់ចូលឆ្នាំស្រវឹងស្រា ចូលសួរទាស់សំដីគ្នាវាយស្ត្រីម្នាក់​ខៀវភ្នែក ចូលប៉ុស្តិ៍ទាំងកណ្ដាលយប់!

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់និងក្រុមគ្រួសារត្រូវបានសមត្ថកិច្ចហៅទៅបំភ្លឺទាំងកណ្ដាលយប់ ក្រោយពី​មានជម្លោះ​ពាក់ព័ន្ធនិងការវាយ​ស្ត្រី​ម្នាក់ ​បណ្តាល​ឲ្យ​រងរបួស​លើ​ប៉ោងភ្នែក ​​ខណៈពេលដែលកំពុងរាំលេងជួបជុំញាតិមិត្តជិតខាងក្នុងភូមិជាមួយគ្នា ទើប​ស្ត្រី​រងគ្រោះ​បានទៅប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលទួលសង្កែ​ ដើម្បីឲ្យ​សមត្ថកិច្ចឃាត់ខ្លួន​ជនដៃដល់ រួច​ដាក់ពាក្យបណ្តឹងទាមទារ​។

ហេតុ​ការណ៍​នេះ​បានកើតឡើងកាលពី​ម៉ោង​ជិត​០១រំលងអាធ្រាត្រ​ឈានចូលថ្ងៃទី​១៥ ​ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុចភូមិចុងខ្សាច់ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ​ រាជធានីភ្នំពេញ​។

​បើតាមសំដីស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ូច ស្រីលក្ខណ៍​ អាយុ៥០ឆ្នាំ ​ជនជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ​កើតហេតុខាងលើ បានប្រាប់មកកាន់ភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍​ CHN ដឹងថា​ កាលពីមុនថ្ងៃកើតហេតុ​ជារៀងរាល់ព្រឹក ឆ្កែរបស់ម្ចាស់ផ្ទះដែលមានជម្លោះជាមួយគាត់នឹង តែតែងមកជុះអាចម៍នៅមុខផ្ទះគាត់ ធ្វើអោយគាត់ទ្រាំកើបអាចម៍ឆ្កែនោះចេញស្ទើតែរាល់ថ្ងៃ ទាំងដែលពេលខ្លះស្រែកជេពិតមែន ព្រោះវាក្លិនស្អុយប៉ះពាល់ការរស់ពេកទៅហើយ តែបែជានៅមុនពេលកើតហេតុ​នេះ គាត់កំពុងរាំលេងជួបជុំញាតិមិត្តជិតខាងក្នុងភូមិ សប្បាយរីករាយជាមួយគ្នា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ស្រាប់តែ​បុរស​ឈ្មោះ ដារ៉ា ភេទ​ប្រុស អាយុ​៣១ឆ្នាំ​ ជនជាតិខ្មែរ មានមុខ​រត់ម៉ូតូឌុប ត្រូវជាកូនរបស់អ៊ុំស្រ្ដីម្ចាស់ផ្ទះ និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើ បានដើរចូលទៅសួរនាំរករឿងគាត់ ទាំងមាន​អាការៈស្រវឹងស្រាខ្លាំង ដោយបុរសរូបនោះបានសួរនាំគាត់ថាហេតុអ្វី បានជាជេដៀមដាមឆ្កែរបស់គ្រួសារបុរសនោះទាំងព្រឹកទាំងល្ងាចចឹង ស្ត្រីរងគ្រោះបានឆ្លើយថា ប្អនហ្អា ប្អូនស្រវឹងហើយ កុំមកសួររករឿងអីបែបនេះ ប្រយ័ត្នឈ្លោះគ្នាលូវហើយ ទៀបបុរសដែលស្រវឹងស្រារូបនោះ ច្រឡោតខឹងយ៉ាងខ្លាំង ក៏ស្ទុះទៅរកវាយរូបគាត់ ទើបមានភាគីទាំងសងខាងចូលមកជួយឃាត់នាំទៅផ្ទះវិញរៀងខ្លួន។

ក្រោយពីក្រុមគ្រួសារឃាត់យកទៅផ្ទះរៀងខ្លួននោះ គេឃើញយុវជនម្នាក់ដែលជាប្អូនរបស់ស្ត្រីរងគ្រោះបានដើរមកពីក្រៅទៅផ្ទះ រួចក៏ឃើញបុរសរូបនោះបានស្ទុះវាច្របាច់ក បម្រុងវាយយុវជននោះ ទើបស្ត្រីរងគ្រោះកាន់កាំបិតប៉័ងតោ ចេញទៅជួយឃាត់វិញ ដោយយកទៅចង្អុល​មុខ និងស្រែកដាក់ម្ដាយរបស់បុរសរូបនោះវិញ រួចក៏បន្តកាេឈ្លោះគ្នាឡើងវិតែម្ដង រហូតដល់ថ្នាក់ស្ត្រីរងគ្រោះទះកំផ្លៀងអ៊ុំស្រី រួចស្ទុះទៅបម្រុងកាប់ទៅលើអ៊ុំស្រីជាម្ដាយរបស់បុរសរូបនោះ តែត្រូវបានអ៊ុំស្រីចាប់ដៃជាប់ រួចទាញកាំបិតចេញពីដៃ បណ្ដាលឲ្យមុតត្រូវដៃបន្តិចដែរ ទើបក្រុមគ្រួសារអ៊ុំស្រីនោះស្រែកថា ហ៊ានកាប់ម៉ែអញផង ទើបបុរសដៃដល់រូបនោះក៏ស្ទុះចូលទៅម៉ាត់មួយដៃចំភ្នែកខាងឆ្វេងពេញទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះ​ជាំភ្នែក បែកអំពិលអំពែក ទើបសាច់ញាតិក្រុមគ្រួសារទាំងសងខាងអូសទៅផ្ទះរៀងខ្លួន។

​ដោយសារទ្រាំមិនបានស្ត្រីរងគ្រោះ​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាលរដ្ឋបាល​ឬស្សីកែវ​ រួច​កម្លាំងសមត្ថកិច្ចប៉ុស្តិ៍បាន​សចុះ​ទៅដល់ភ្លាមៗ​ រួចនាំខ្លួន​បុរសដៃដល់​មកកាន់​ប៉ុស្តិ៍​ដើម្បី​សាកសួរ​បន្ថែម​។

​ដោយឡែកករណីនេះភ្នាក់ងារសារព័ត៌មាន កម្ពុជាទាន់ហេតុការណ៍​ CHN មិនអាចសុំការបំភ្លឺពីសមត្ថកិច្ចផ្ទាល់បាននោះទេ ដោយសមត្ថកិច្ចបានប្រាប់មកថា មិនទាន់ដឹងករណីច្បាស់លាស់ទេ កុំទាន់ផ្សាយចាំមេប៉ុស្តិ៍មកសិន ហើយករណីនឹងស្ត្រីរងគ្រោះបានប្ដឹងថាបាត់ខ្សែដៃប្លាទីន ទឹក៧មួយទៀត ទើបមិនអោយអ្នកសារព័ត៌មានផ្សាយផ្ទាល់ទេ ដោយអោយចាំសិនៗជាង២ម៉ោង មេប៉ុស្តិ៍​មកទាន់អញ្ជើញមកដល់ទៀត ទើបក្រុមអ្នកយកព័ត៌មានយើង សម្រេចចិត្ត Live ផ្ទាល់ នៅក្រៅប៉ុស្តិ៍នគរបាលទួលសង្កែវិញ ដើម្បីសាកសួរភាគីនិងក្រុមគ្រួសារទាំងសងខាង អំពីដំណើររឿងហេតុនោះភ្លាមតែម្ដង៕ អត្ថបទរូបភាព​ AhBoYz

អត្ថបទដែលជាប់ទាក់ទង