Update : ថវិការ ២លាន ៨សែនរៀល បានប្រគល់ជូនគ្រួសារសពដែលស្លាប់ទាំង៤នាក់ហើយនាព្រឹកមិញនេះ

 

កំពង់ចាម ៖ដោយគិតគូរពីសុខទុក្ខរបសើបងប្អូនប្រជាពលរដ្ឋ មិនថាខ្មែរ ឬខ្មែរឥស្លាមនោះទេ អាជញាធរខេត្តកំពង់ចាម បានយកចិត្តទុកដាក់ណស់ដល់ពលរដ្ឋខ្លួនតាមមូលដ្ឋាន ។

ជាក់ស្ដែង ថវិការចំនួន ២លានរៀលរបស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាម ព្រមទាំងថវិការអភិបាលស្រុក ៤០ម៊ឺនរៀល និង ថវិការលោកមេឃុំ ៤០ម៊ឺនរៀល សរុប ២លាន ៨ សែនរៀល បានប្រគល់ជូនគ្រួសារនៃសពទាំង៤នាក់ហើយ កាលពីព្រឹកថ្ងៃអាទិត្យ ១ កើត ខែពិសាខ ឆ្នាំចនព្វស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៥ ខែ មេសា ឆ្នាំ ២០១៨នេះ ។

ថវិការរបស់ឯកឧត្តមអភិបាលខេត្តនាំទៅបករគល់ដោយ លោក ឃុន ប្រុស នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាអនុប្រធានគណបក្សខេត្ត បាននាំយកថវិកាចូលបុណ្យសពខ្មែរឥស្លាមចំនួន០៤នាក់នៅភូមិសាច់សូរ ឃុំពាមជីកង ដែរបានលង់ទឹកកាលពីថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០១៨ ។

ក្នុងសព០១នាក់ចូលបុណ្យចំនួន ៥០០.០០០រៀល សរុប ២.០០០.០០០រៀល។

លោក មឿន ផា អភិបាលស្រុកនិងលោកជាប្រធានគណបក្សស្រុក បានឧបត្ថម្ភសព០១នាក់ចំ នួន ១០០.០០០រៀល សរុប ៤០០.០០០រៀល។

លោក ប៉ូច ឆាយ មេឃុំពាមជីកង និងជាប្រធានគណបក្សឃុំ បានឧបត្ថម្ភសព០១នាក់ចំនួន ១០០.០០០រៀល សរុប ៤០០.០០០រៀល ។

សរុប ២.៨០០.០០០ រៀល។

សូមជំរាបថា កាលពីល្ងាចថ្អសទី ១៤ ខែ មេសា ម្សិលមិញនេះ ជនរហគ្រោះទាំង៤នាក់ ក្នុងនោះម្នាក់ជាកូនម្ចាស់ទូក បានជិះទូកទៅលែងកោះ ក្នុងចំនោមមនុស្ស៨ នាក់ ប៉ុន្តែជាអកុសល ទូកក៍បានលិច ហើយមនុស្ស៤នាក់ត្រូវលង់ទឹក ហើយ៤នាក់ផ្សេងទៀត ហែលទឹកមកច្រាំង ។

ជនរងគ្រោះទាំង៤នាក់ មាន រាយនាមដូចខាងក្រោម :

ទី១: ហាសាណះ អាយុ ជាង៣០ឆ្នាំ ជាម្ដាយ

ទី២ : អារីហ្វីន ពិន ហាណាហ្វី ភេទប្រុស អាយុ ១២ ឆ្នាំ

ទី ៣ : សាហ្វីរ៉ា ពិនទី ហាណាហ្វី ភេទស្រី អាយុ ៥ ឆ្នាំ

ទី ៤ : ស្មីណា ភេទ ស្រី អាយុ ៧ ឆ្នាំ ជាកូនម្ចាស់ទូក ។

បច្ចុប្បន្ន សពទាំង៤នាក់ ត្រញវបានសាច់ញាត្តិ រៀបចំបញ្ចុះតាមបែបបទសាសនាឥស្លាមនៅថ្ងៃនេះផងដែរ ។

អត្ថបទដែលជាប់ទាក់ទង