អភិបាលខេត្តកំពង់ចាមចូលរួមរំលែកទុក្ខ និង ឧបត្ថម្ភដល់គ្រួសារស្លាប់ដោយសារលង់ទឹក

កំពង់ចាម ៖ យោងតាមប្រភពដែលស្និទនឹងលោក គួច ចំរើន អភិបាលខេត្តកពង់ចាម បានអោយដឹងថានៅព្រឹកថ្ងៃទី១៥ខែមេសានេះ បានចាត់បញ្ជូនតំណាងនាំយកថវិកាចំនួន២លានរៀលទៅចូលរួមរំលែកទុក្ខ ពលរដ្ឋខ្មែរឥស្លាមចំនួន៤នាក់ដែលបានស្លាប់ដោយសារលង់ទឹកនៅភូមិពាមជីកង ឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាមកាលពីថ្ងៃទី១៤ខែមេសាឆ្នាំ២០១៨។

លោកបានសម្តែងការដោយស្តាយយ៉ាងខ្លាំងចំពោះហេតុការណ៍ដែលបានកើតមានឡើងលើគ្រួសារមួយចំពេលដែលប្រជាជនកំពុងសប្បាយរីករាយ ទទួលទេវតាឆ្នាំថ្មី។

លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យមានការប្រុងប្រយ័ត្នរាល់ការដំណើរតាមផ្លូវទឹកជាពិសេសរមណីយដ្ឋានតាមមាត់ទឹកត្រូវមានការប្រយ័ត្នអំពីគ្រោះថ្នាក់ដោយសារទឹក ពិសេសសូមប្រយ័ត្នក្មេងៗកុំអិយផុតពីក្រសែភ្នែកអោយសោះ ៕

អត្ថបទដែលជាប់ទាក់ទង