កំលាំងកងរាជអាវុធហត្ថខេត្តកណ្ដាលយ៉ាងច្រើន ប្ដេជ្ញាការពារសន្តិសុខជូនពលរដ្ឋអោយបានល្អបំផុត

ខេត្តកណ្ដាល ៖ ដើម្បីសុខសវត្ថិភាពរបស់ពលរដ្ឋមកលែងកំសាន្តតាមទីរមណិយដ្ឋាន និង តំបន់ទេសចរណ៍នានាជុំវិញខេត្តកណ្ដាល លោក សំ តុលា មេបញ្ជារកងរាជអាវុធហត្ថខេត្តកណ្ដាល បានអោយដឹងថា លោក បានដាក់កំលាំងជាច្រើនរយនាក់ នៅតាមមូលដ្ឋនានានា ដើម្បីយាមកាមការពារ សន្តិសុខ សណ្ដាប់អំឡុងពិធីបុណ្យចូលឆ្នាំ ដើម្បីផ្ដល់ជូនអោយពលរដ្ឋមានភាពកក់ក្ដៅក្នុងការដើរលែងកំសាន្ត ។

លោកមេបញ្ជាការបានបន្ថែមថា មិនត្រឹមដាក់កំលាំងការពារ ទាំងយប់ទាំងថ្ងៃប៉ុណ្ណោះទេ នៅតាមបណ្ដាគោលដៅផ្សេងៗជាច្រើនទៀត ក៍មានកំលាំងអាវុធហត្ថទៅឈរចាំការពារប្រកបទៅដោយទឹកមុខស្រស់ថ្លាញញឹមរាក់ទាក់ផងដែរ ។

គួរជំរាបថា មុនពេលដែលពិធីបុណ្យចូលឆ្នាំមកដល់ លោក សំ តុលា ក៍បានបញ្ជាអោយកំលាំងយាមល្បាតយ៉ាងតឹងរឹងបំផុត ដើម្បីការពារសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការដើរលែងកំសាន្តផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង