បុរសពីរនាក់ ជិះម៉ូតូឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នត្រូវបានរថយន្តបុក បណ្ដាលអោយរងរបួសធ្ងន់

ខេត្តព្រះសីហនុ ៖ បុរសពីរនាក់រងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយដោយសារជិះម៉ូតូឆ្លងកាត់ថ្នល់មិនបានប្រុងប្រយ័ត្ន ត្រូវបានរថយន្តបុក ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ស្ថិតនៅជិតរង្វង់មូលផ្លូវសម្តេចសង្សជួនណាត ក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៌នេះកើតឡើងដោយម៉ូតូមួយគ្រឿងម៉ាកHONDA C125 ព័ណខ្មៅពាក់ស្លាកលេខព្រះសីហនុ1E-5854បានជិះឆ្លងផ្លូវមិនប្រយ័ត្នត្រូវរថយន្តមួយគ្រឿងម៉ាកLEXUS 570 ព័ណខ្មៅពាក់ស្លាកលេខភ្នំពេញ2AB-8100បុកចំពីមុខពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់ក្នុងទិសដៅបញ្រ្ចាស់គ្នា។

ប្រភពបន្តថាអ្នកបើកបររថយន្តមិនបានរត់ទៅណាទេគឺរង់ចាំរថយន្តសង្គ្រោះបន្ទាន់យកជនរងគ្រោះទាំងពីរទៅព្យាបាលនិងចាំសមត្ថកិច្ចធ្វើការវាស់វែងដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់៕ ដោយ វ៉ើន កញ្ញា

អត្ថបទដែលជាប់ទាក់ទង