លាន់ដូចរន្ទះ​! ស្រីស្អាតបើករថយន្តទំនើប​ SIENNA បុកនឹងរថយន្ត Mazda CX-5 ពេញទំហឹង ផ្អើលពេញមុខផ្សារទំនើប​សូរិយា​!

រាជធានី​ភ្នំពេញ ៖ ​នារីរូបស្រស់ស្អាតម្នាក់ បើកបររថយន្តស៊េរីទំនើប​ SIENNA បោះពួយក្នុងល្បឿនយ៉ាងលឿន បុកជាមួយនឹងរថយន្ត Mazda មួយគ្រឿង​ទៀតដែលកំពុងបើកលឿនដូចគ្នាពេញទំហឹង បណ្ដាលឲ្យខ្ទេចរថយន្តទាំង២គ្រឿងតែម្ដង បង្កការភ្ញាក់ផ្អើលទាំងយប់ថ្ងៃចូលឆ្នាំខ្មែរនេះ។

ហេតុការណ៍គ្រោះថ្នាក់គួរអោយភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង០៩និង៤០នាទីយប់ ថ្ងៃអាទិត្យ​ ទី១៥ ខែមេសាឆ្នាំ២០១៨នេះ ត្រង់ចំណុចផ្លូវបំបែកជាបួន មុខ​បណ្ណាគារ​ ហៀ សៀវខេង ម្ដុំផ្សាទំនើបសូរិយា តាមបណ្តោយផ្លូវ​ត្រសក់ផ្អែម(ផ្លូវលេខ៦៣) កែងផ្លូវ​លេខ១៥៤ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ ។

ប្រភពពីកន្លែងកើតហេតុបានអោយភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍​ CHN ដឹងថា​ :​ នៅមុនពេលកើតហេតុ​គេឃើញមានរថយន្តស៊េរីទំនើប​មួយគ្រឿង​ ម៉ាក​ SIENNA ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AT-8299 បើកបរដោយនារីម្នាក់ ធ្វើដំណើរ​ពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុមុខ​បណ្ណាគារ​ ហៀ សៀវខេងដែលជាចំណុចផ្លូវបែកជាបួននោះ ស្រាប់តែមានរថយន្តស៊េរីទំនើប មួយយគ្រឿងទៀត ម៉ាក Mazda CX5 ពាក់ស្លាកលេខភ្នំពេញ​ 2AJ-0133 ធ្វើដំណើរតាមផ្លូវលេខ៦៣ ពីត្បូងទៅជើង​ ក្នុងល្បឿនយ៉ាងលឿន​ដូចគ្នា បានទៅបុកគ្នាពេញទំហឹងតែម្ដង បណ្ដាលអោយរថយន្ត SIENNA ខ្ទេចផ្នែកខាងមុខស្ទើទាំងស្រុង ចំណែករថយន្ត Mazda រងការខូចខាតចំហៀងខាងឆ្វេងយ៉ាងដំណំ នេះពិតជាសំណាងណាស់ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្ដាលឲ្យមនុស្សរងរបួសនោះទេ ។

ភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN បានប្រាប់ថា​ ភ្លាមៗនោះគេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ហើយបានធ្វើការសាកសួរភាគីទាំងសងខាង អាចដោះស្រាយគ្នាបញ្ចប់រឿងនៅកន្លែងកើតហេតុបានទេ? បើមិនបានសមត្ថកិច្ចនិងទាក់ទងខាងជំនាញចរាចរណ៍ចុះមកវាស់វែងបន្តទៀត ទើបនារីរូបស្រស់ដែលជាអ្នកបើកបរថយន្តបានទាក់ទង បងប្អូនអោយមកជួយដោះស្រាយគ្នាជាមួយនឹងម្ចាស់រថយន្ត Mazda ម្ខាងទៀត នៅកន្លែងកើតហេតុ​ភ្លាមៗផងដែរ។

សូមបញ្ជាក់ថា​ ម្ចាស់រថយន្តទាំងសងខាង មិនបានប្រាប់ឈ្មោះអោយភ្នាក់ងារសារព័ត៌មាន កម្ពុជាទាន់ហេតុការណ៍​ CHN យើងបានស្គាល់នោះទេ​ ហើយយើងក៏មិនអាចដឹងវែកញែកថាខាងណាខុសខាងណាត្រូវដែរ ទុកអោយសមត្ថកិច្ចជំនាញចុះមកវាស់វែង រួចដោះស្រាយតាមសន្តិវិធីច្បាប់ចុះ។

ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌដូនពេញដែលនៅកន្លែងកើតហេតុបានទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ ចុះមក

វាស់វែង និងស្ទូចរថយន្តយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់រថយន្តទាំងពីរធ្វើករដោះស្រាយតាមផ្លូវច្បាប់ ៕ អត្ថបទរូបភាព​ AhBoYz៚

Bartenders 

 

អត្ថបទដែលជាប់ទាក់ទង