ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៏អង្គរសង្រ្គាន្តថ្ងៃទី១ មានចំនួនប្រមាណជាង​៤០ម៉ឺននាក់

ក្រុងសៀមរាប: នៅក្នុងថ្ងៃទី១៤ខែ មេសា ឆ្នាំ២០១៨ ត្រូវជាថ្ងៃទី១នៃព្រឹត្តិការណ៏អង្គរសង្រ្គាន្ត ស្ថិតិភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលអញ្ជើញមកចូលរួមកំសាន្ត ក្នុងព្រឹត្តិការណ៏អង្គរសង្រ្គាន្ត ក្នុងខេត្តសៀមរាប មានចំនួនប្រមាណជាង​ ៤០ម៉ឺននាក់ កើន ៣២,៤៧℅ បើប្រៀបធៀបឆ្នាំ២០១៧​ប្រមាណជាង​ ៣០ម៉ឺននាក់ ក្នុងនោះ
– ភ្ញៀវជាតិមានចំនួនប្រមាណ ៤០ម៉ឺននាក់ កើន +៣៣,៣៣% បើប្រៀបធៀបឆ្នាំ២០១៧ ប្រមាណ៣០ម៉ឺននាក់
– ភ្ញៀវអន្តរជាតិចំនួន​ ៦.៩៧៦ ថយចុះ -៣,៥១% ប្រៀបធៀបឆ្នាំ២០១៧ ចំនួន​៧,២៣០នាក់។

ទោះបីក្នុងឆ្នាំនេះ កម្មវិធីសង្ក្រាន្តឆ្នាំថ្មី ត្រូវបានរៀបចំឡើងនៅតាមបណ្ដាររាជធានី/ខេត្ត ជាង១០កន្លែងផ្សេងគ្នា តែព្រឹត្តិការណ៏អង្គរសង្រ្កាន្តក្នុងខេត្តសៀមរាប នៅតែបន្តទាក់ទាញ បណ្តារភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ អោយចូលមកទស្សនា កំសាន្ត មានការកើនឡើងជាបន្តបន្ទាប់ ។ព្រឹត្តិការណ៏អង្គរសង្រ្គាន្ត នៅក្នុងខេត្តសៀមរាបបាន បង្ហាញអំពីកេរ្ត៍តំណែលវប្បធម៍ ទំនៀមទម្លាប់ប្រពៃណីដ៏ផូរផង់ដែលជាមោទនៈភាពជាតិយើងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង