សង្ក្រាន្តធំៗ៣ ទីតាំងនៅបន្ទាយមានជ័យសប្បាយណាស់…!!!

បន្ទាយមានជ័យ ៖ សូម​បញ្ជាក់​ថា​ ព្រឹត្តិការសង្ក្រាន្តខេត្តបន្ទាយមានជ័យ មានរយៈពេលចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ ខែមេសា ឆ្នាំ២០១៨ ដែលរៀបចំឡើងដោយរដ្ឋបាលខេបន្ទាយមានជ័យ ការរៀបចំឡើងឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យនេះគឺជាលើកទី២ ហើយដែលថ្នាក់ដឹកនាំខេត្តបានយកចិត្តទុកដាក់ ដើម្បីបង្កភាពសប្បាយរីករាយ ជូនដល់ប្រជាពលរដ្ឋ ដែលមានគោលបំណងដូចខាងក្រោម៖
១-ដើម្បីចូលរួមអបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២
២-ដើម្បីបង្ហាញ ការថែរក្សា និងលើកស្ទួយនូវវប្បធម៌ ទំនៀមទំលាប់ប្រពៃណី ដ៏រុងរឿងរបស់ខ្មែរយើង
៣-ផ្តល់ឱកាសដល់យុវជនក្នុងការចូលរួមស្ម័គ្រចិត្ត ផ្លាស់ប្តូរបទពិសោធន៍ ក្នុងកិច្ចការងារសង្គម និងបង្កើននូវភាពស្និទ្ធស្នាល សាមគ្គីភាព ក្រោមបរិយាកាសសប្បាយរីករាយ ។

ឆ្លៀតក្នុងឱកាសដ៏សែនមនោរម្យនេះដែរ ប្រធានក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត និងលោកស្រីព្រមទាំងប្រតិភូអមដំណើរ​បានអញ្ជើញទស្សនាការតាំងពិព័រណ៌ផលិតផលនានា រួមទាំងទីតាំងតំបន់ត្រជាក់ចិត្ត តំបន់ល្បែងប្រជាប្រិយ និងទីតាំងសួនកុមារផងដែរ។

សូមជម្រាបផងដែរថា ព្រឹត្តិការណ៍សង្ក្រាន្តបន្ទាយមានជ័យនេះ ក៏មានការប្រគុំតន្ត្រី សម័យបុរាណ ការដាក់តាំងពិព័រណ៍ ផលិតផលក្នុង ក្រុង ស្រុក នីមួយៗ ការលេងល្បែងប្រជាប្រិយ និងកម្មវិធីកម្សាន្តសប្បាយៗជាច្រើនទៀត ៕

អត្ថបទដែលជាប់ទាក់ទង