អភិបាលខេត្តស្វាយរៀង​ អញ្ជើញចូលរួមក្នុងពិធីបណ្ដែតកន្ទោង (គោមទឹក)

ស្វាយរៀង​៖ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ដែលជាថ្ងៃវារៈវ័នបត នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំច និងជាថ្ងៃទី២ នៃព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង លោក ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងលោកស្រី អមដំណើរដោយអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព អភិបាលក្រុងស្វាយរៀង និងតំណាងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានអញ្ជើញចូលរួមក្នុងពិធីបណ្ដែតកន្ទោង (គោមទឹក) នៅទីតាំងប្រារព្ធពិធីប្រណាំងទូក ទន្លេវ៉ៃគោ ក្រុងស្វាយរៀង (ទំនប់តាណេង) ដើម្បីបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមមហោទរាទេវី តាមជួយបីបាច់ថែរក្សា និងជួយជម្រុះចោលនូវឧបទ្រពចង្រៃផងទាំងពូងនាឆ្នាំចាស់ ដោយនាំមកវិញនូវសេចក្ដីសុខចម្រើន និងសុខសុភមង្គលគ្រប់ប្រការជូនដល់ថ្នាក់ដឹកនាំជាតិ ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ យុវជន យុវនារី កម្មករ កម្មការិនី និងប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀងទាំងមូល ។

ក្នុងពិធីនេះក៏មានការចូលរួមពីយុវជន យុវនារី និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ដែលអញ្ជើញមកលេងកម្សាន្តក្នុងព្រឹត្តិការណ៍សង្រ្កាន្តស្វាយរៀង ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង