ថ្ងៃនេះជាខួបលើកទី៤៣ឆ្នាំនៃការពិការភ្នែករបស់សម្ដេចតេជោ ហ៊ុន សែន

ភ្នំពេញ ៖ ថ្ងៃទី១៦ មេសា ២០១៨ នេះជាខួបលើកទី៤៣ឆ្នាំនៃការធ្លាក់ខ្លួនពិការភ្នែករបស់សម្តេចតេជោ ហ៊ុន សែន (១៦ មេសា ១៩៧៥- ១៦ មេសា ២០១៨)។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើបណ្ដាញសង្គមថា ម៉ោង៦និង១៥នាទីព្រឹកថ្ងៃ១៦មេសា១៩៧៥ មានការប្រយុទ្ឋស្លាប់រស់នៅសមរភូមិប៉មទន្លេរបិទដែលពេលនេះក្បែគល់ស្ពានគីស្យូណា។

ពេលនោះហើយដែលខ្ញុំត្រូវរបួសជាលើកទី៥នៃការប្រយុទ្ឋ១០៥លើកក្នុងរយះពេល៥ឆ្នាំនៃការប្រយុទ្ឋជាមួយពួកបរទេសឈ្លានពាននិងបរិវារ។

យុវជនជំនាន់មុនបានក្លាយជាចំណាប់ខ្មាំងនៃសង្រ្គាមដែលគ្មានសិទ្ឋិជ្រើសរើសដូចយុវជនសម័យសន្តិភាពនេះឡើយ។

សូមរួមគ្នារក្សាសន្តិភាពដែលជាមូលដ្ឋានសម្រាប់ការអភិវឌ្ឍ។ សូមទប់ស្កាត់កុំឲ្យសង្រ្គាមកើតឡើងវិញទោះត្រូវបង់ថ្លៃប៉ុណ្ណាក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង