សយជាន់សយ! ចិនបើក LEXUS បុកទ្រូងផ្លូវ​រួចបើករត់តែផ្ទុះកង់ទៅមុខលែងរួច ហើយចុះមកភ្លេចខ្លួន ត្រូវចោរជិះមកឆក់កាបូប និងទូរស័ព្ទទៅបាត់ទៀត!

រាជធានី​ភ្នំពេញ ៖ ​បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាហើយឈរចុចទូរស័ព្ទដើម្បីទាក់ទងមិត្តភ័ក្តអោយមកជួយមើល តែត្រូវបានជនសង្ស័យ២នាក់ ឆក់កាបូបលុយនិងទូរស័ព្ទរួចជិះគេចខ្លូនទៅបាត់ទៀត បន្ទាប់ពីបើកបររថយន្ត LEXUS RX300 ស្លាកលេខភ្នំពេញ​ 2L-6882 បោះពួយយ៉ាងលឿន ពីលិចទៅកើតតាមផ្លូវសហព័ន្ធរុស្សី ហើយជ្រុលចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្ដាលអោយផ្ទុះពោងសុវត្ថិភាពទាំង២ និងរបាំងថ្មខ្ទៀតចេញពីផ្លូវ រីឯរថយន្តមិនទាន់អស់ល្បឿនបានបន្តបើកទៅមុខទៀតប្រហែល៤០ម៉ែត្របានផ្ទុះកង់មុខខាងស្ដាំ បើកទៅមុខលែងរួច​ និងខូចខាតរថយន្តផ្នែកខាងស្ដាំយ៉ាងដំណំ ។

ហេតុការណ៍គ្រោះថ្នាក់គួរអោយភ្ញាក់ផ្អើលនេះ​​កើតឡើង​វេលាម៉ោង០៤និង៣០នាទីទាបភ្លឺ​ ឈានចូលថ្ងៃអាទិត្យ ទី១៦ ខែមេសា ឆ្នាំ២០១៨នេះ ត្រង់ចំណុចម្ដុំក្តាន់២ តាមបណ្តោយមហាវិថីសហព័ន្ធរុស្សុី ជិតតំបន់6R ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់ភ្នាក់ងារ​ កម្ពុជាទាន់ហេតុការណ៍​ CHN ដឹងថា​ :​ នៅមុនពេលកើតហេតុ​គេឃើញមានរថយន្ត LEXUS ស៊េរីទំនើប​ ពណ៍ស្ករ ស្លាកលេខភ្នំពេញ​ 2L-6882 បើកបរដោយបុរសជនជាតិចិនម្នាក់ ទំនងស្រវឹងស្រា ធ្វើដំណើរ​ពីកើតទៅលិច ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំនុចកើតហេតុបានកាច់ចង្កូតមិនទាន់ ក៏ជ្រុលទៅបុករបាំងថ្មក្បាលនាគពុះចែកទ្រូងផ្លូវ បណ្ដាលអោយផ្ទុះពោងសុវត្ថិភាពទាំង២ និងរបាំងថ្មខ្ទៀតចេញពីជួរអស់១កង់ និងជាច្រើនកង់ទៀតខូចខាតបន្តិចបន្តួចប៉ុណ្ណោះ រីឯរថយន្តមិនទាន់អស់ល្បឿនបានបន្តបើកទៅមុខទៀតប្រហែល៤០ម៉ែត្របានផ្ទុះកង់មុខខាងស្ដាំ បើកទៅមុខលែងរួច​ និងខូចខាតរថយន្តផ្នែកខាងស្ដាំយ៉ាងដំណំ ។

សាក្សីខាងលើបានបន្ថែមឲ្យភ្នាក់ងារ កម្ពុជាទាន់ហេតុការណ៍​ CHN​ ដឹងទៀតថា ក្រោយមកបុរសជនជាតិចិននោះ បើកទ្វារចុះមករួចដើរចុចទូរស័ព្ទនៅណ្ដាលផ្លូវតែម្ដង ដើម្បីទាក់ទងមិត្តភ័ក្តអោយមកជួយមើល ដោយសារតែផ្លូវស្ងាត់ហើយឱកាសល្អទៀតស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូូតូ Nex ពណ៍ស មិនចាំស្លាកលេខ​ មកធ្វើសកម្មភាពឆក់កាបូបលុយនិងទូរស័ព្ទ ពីបុរសជនជាតិចិនខាងលើ ឃើញដូច្នេះ​សាក្សីក៏បានជិះម៉ូតូដេញតាមដែរ តាមផ្លូវ R6 តែជនសង្ស័យបានជិះគេចខ្លួនបាត់ស្រមោលតែម្ដង ទើបគាត់ត្រលប់មកជួយមើលនៅកន្លែងកើតហេតុវិញ ក៏ឃើញមានសមត្ថកិច្ចចរាចរណ៍ខណ្ឌ៧មករា ចុះមកកន្លែងកើតហេតុ ហើយមិត្តភ័ក្តជនជាតិចិនក៏បានមកដល់កន្លែងកើតហេតុ រួចហុយលុយ២០០ដុល្លា អោយពួកគាត់ចែកគ្នាគាត់និងសមត្ដកិច្ចព្រមរថយន្តតាក់ស៊ីមួយទៀត ដែលមានខ្សែ​យកមកចងបម្រុងអូសយកទៅ តែពួកគាត់បដិសេធមិនទទួលទេ ដោយរថយន្តនោះបានបើកបុកសម្បត្ដិសាធារណហើយ ទើបបន្តិចក្រោយមកសមត្ថកិច្ចផ្នែកចរាចរណ៍ខណ្ឌដូនពេញបានចុះមកដល់កន្លែងកើតហេតុដែរ ទើបជនជាតិចិននោះចូលក្នុងរថយន្តទាញយកកាតនិងសំភារៈមួយថង់ទៀត ហើយឡើងរថយន្ត Range Rover ពណ៍ស នោះជិះចេញទៅបាត់តែម្ដង។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញរង់ចាំម្ចាស់រថយន្ត ចូលខ្លូនដោះស្រាយទៅតាមផ្លូវច្បាប់ ៕ អត្ថបទរូបភាព​ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង