ស្រវឹងស្រាជិះម៉ូតូឌុបគ្នា ត្រូវរថយន្ត Lexus បុកពេញទំហឹង​ ស្លាប់ម្នាក់​ និងបាក់ជើងម្នាក់ នៅពោធិ៍សែនជ័យ

រាជធានីភ្នំពេញ​ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់បាក់ជើងសន្លប់ស្ដូកស្ដឹង បន្ទាប់ពីស្រវឹងស្រា ជិះម៉ូតូឌុបគ្នាបោះពួយក្នុងល្បឿនលឿន ត្រូវបានរថយន្ត Lexus RX330​ ពណ៍ស​ ពាក់ស្លាកលេខភ្នំពេញ​ 2AR-2939 ចាប់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកទទឹងម៉ូតូពេញទំហឹង​ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ​កើតមានឡើង​នៅវេលាម៉ោង២០:៣០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨នេះ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​។

សពត្រូវបានសមត្ថកិច្ចយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រកចាំស្វែងរកសាច់ញាតិ។ ចំណែកអ្នកជនរងគ្រោះម្នាក់ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព711 ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ​ រួចធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍​ ចុះវាស់វែងរួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង