រយៈពេល​២​ថ្ងៃ នៃ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​(១៤-១៥ មេសា​) គ្រោះថ្នាក់​ចរាចរណ៍ បាន​បណ្ដាល​ឲ្យ​មនុស្ស​១៩​នាក់​ស្លាប់ និង​របួស​ចំនួន​៥៩​នាក់​

ភ្នំពេញ ៖ ក្នុងនោះមាននៅ​ថ្ងៃទី​១៤ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​១៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​៦​នាក់ និង​របួស​២៥​នាក់ (​ស្រាល​១១​នាក់ ធ្ងន់​១៤​នាក់​) ចំណែក​នៅ​ថ្ងៃទី​១៥ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​៣៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់ របួស​ចំនួន​៣៤​នាក់ (​ធ្ងន់​២៨​នាក់​-​របួសស្រាល​៦​នាក់​)​។

នេះ​បើ​យោងតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​១៥ ខែមេសា ឆ្នាំ​២០១៨​ ៕

អត្ថបទដែលជាប់ទាក់ទង