គ្រោះ​ថ្នាក់​ចរាចរណ៍​នៅតាម​ផ្លូវជាតិលេខ​ ៥១​ របួស​ស្រាល​ ​ម្នាក់​ ​រថយន្ដ​និងម៉ូតូ​ ខូចខាតទាំងសងខាង

កំពង់ស្ពឺ​ ៖​ ថ្ងៃចន្ទ័ទី១៦ ខែមេសា ឆ្នាំ២០១៨​ វេលាម៉ោង​១៤​:២០ នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើងនៅ​លើផ្លូវជាតិ​ ៥១ ស្ថិតនៅភុមិដំណាក់ត្រាច ឃុំក្សេមក្សាន្ត ស្រុកឧដុង្គ កំពង់ស្ពឺ រវាងម៉ូតូ និង រថយន្ត។

មួលហេតុមកពីការបើកបញ្ច្រាស់ទិសគ្នាពីជើងទៅត្បូង​​ ម៉ូតូឆ្លងកាត់ទទឹងផ្លូវ ស្របពេល​រថយន្តមួយគ្រឿង​ ម៉ាក​ Nissan NAVARA ពណ៍ស ផ្លាកលេខ 2AF-3602​ បើកបរដោយឈ្មោះ​ ណែត រា​ ភេទ​ ប្រុសអាយុ​ ៤១ឆ្នាំ​នៅភូមិកំពង់សំរោងខាងជើង​ ឃុំសំរោង​ ស្រុក ឈូក​ ខេត្តកំពត​ បានបុកជាមួយ​ម៉ូតូ​ ម៉ាកហុងដាMFX​ពណ៍​ ស​ គ្មាន​លេខ​ បើកបរដោយ​ ឈ្មោះ​លន់ វិសល​ ភេទប្រុសអាយុ​ ១៥​ឆ្នាំ នៅភូមិដំណាក់ត្រាច​ ឃុំក្សេមក្សាន្ត​ បណ្ដាលអោយខូចខាត​ រថយន្តនិងម៉ូតូ​ ចំណែក​មនុស្សរបួសស្រាល ១​ នាក់ប្រុស។ ករណី​ខាង​លើ​ បាន​បញ្ជូនមកការិយាល័យ​ចរាចរណ៍​ខេត្ដ ដោះស្រាយ​តាមនីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង