កូនបង្កើត​ តបស្នងសងគុណ​ឪពុក​ម្ដាយយ៉ាងឃោរឃៅ​​ ចំថៃ្ង​ចុងក្រោយ​នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ

កំពង់ស្ពឺ​ ៖​ ថៃ្ងច័ន្ទ​១៦ ខែមេសា ២០១៨ ម៉ោង១០:៣០ មានករណី​ ហិង្សាដោយចេតនា​ បង្ករឡើងដោយឈ្មោះនី សោភាន់ ប្រុស អាយុ​ ៣៣ឆ្នាំ​ នៅភូមិបឹងងោង ឃុំទឺកល្អក់​ ស្រុក​គង​ពិសី​ ខេត្ដកំពង់ស្ពឺ​ បានយកកាំបិត​ តាំងតោ ដេញកាប់ឪពុកម្តាយ​ បងប្អូន​ បង្កើតមិនអោយចូលផ្ទះ​

មូលហេតុ ខឹងទារ​លុយ​ ពីឪពុកម្តាយយកទៅដើរលេង ម៉ែ​ឪ​ គាត់គ្មានលុយហើយប្រាប់ថាមិនអោយដើរលេងទៅឆ្ងាយខ្លាចមានបញ្ហា​ទើបកូន​ អកតញ្ញូ​ ទ្រាំមិនបានបញ្ចេញកំហឹងឈានទៅដល់​ដេញកាប់ឪពុកម្តាយ​ តាមការអះអាងរបស់សមត្ថកិច្ចមូល​ដ្ឋាន​ បញ្ជាក់ថាជនសង្ស័យជាមុខសញាអប់រំ​ មិនរៀងចាល ធ្លាប់ជាប់ពន្ធនាគា ម្តងហើយ​ ករណី​ខាង​លើ​ ឪពុក​ម្ដាយ​ សំណូមពរ​អោយសមត្ថកិច្ចអនុវត្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង