ឯកឧត្ដម គួច ចំរើន អភិ​បាល​ខេត្ត​​កំពង់ចាម ចូលរួម​បង្កើនភាពស្និតស្នាល និងអំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ត្រូវ​ប្រុង​ប្រយ័ត្ន​​បញ្ហា​​២យ៉ាងគឺ…​

រាជធានី​ភ្នំពេញ ៖ ក្នុង​ពេល​ចូលរួម​លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ៍​ខ្មែរ​ជាមួយ​ប្រជាព​ល​រដ្ឋ​ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ខ្មែរ​ថ្ងៃ​ទី​២ ឯកឧត្ដម គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិ​បាល​ខេត្ត​​កំពង់ចាម បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ត្រូវ​ប្រុង​ប្រយ័ត្ន​លើ​បញ្ហា​ចំនួន​២ គឺ ៖ ទី១- បញ្ហា​អគ្គិសនី​ត្រូវ​បិទ និង​ពិនិត្យ​ឱ្យ​បាន​ត្រឹមត្រូវ​មុន​ចាក​ចេញពីផ្ទះ។ ទី២-​បញ្ហា​មួយទៀត​ដែល​បាន​ប្រឈម​មុខ​ខ្លាំង​ចំពោះ​សង្គម​បច្ចុប្បន្ន​នោះ គឺ​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍ គួរ​ចេះ​គោរព​ច្បាប់ ចេះ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ផង​ដែរ ស្រវឹង​កុំ​បើក​បរ​។

បើយោងតាមមន្ត្រី​រដ្ឋបាល​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​ថា ដើម្បី​ចូលរួមអបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ នៅ​ថ្ងៃ អាទិត្យ ដែល​ជា​ថ្ងៃ​ទី​២ នៃ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ អភិបាល ខេត្តកំពង់ចាម ព្រមទាំង​លោក​ជំទាវ និង​មន្ត្រីរាជការ​ក្រោម​ឱ​វាតបាន​ចូលរួម​លេងល្បែង​ប្រជាប្រិយ៍​ប្រពៃ ណី​ខ្មែរ ពូន​ភ្នំខ្សាច់ និង​ស្រង់​ព្រះ​នៅ​តាម​គោលដៅ និង​រមណីយដ្ឋាន​នានា​។

ដោយឡែក​រសៀលថ្ងៃដដែលនេះ ​នៅ​បរិវេណ​វត្ត​នគរ​បា​ជ័យ ក្រៅ​មានកម្ម​វិធី​ជា​ច្រើន​ហើយ​បាន​តុបតែង​ជា​សង្ក្រាន្ត​មួយ​ផង ក្នុង​ចំណោម​តំបន់​គោលដៅ​ចំនួន ​៥​ផ្សេង​ទៀត ក្នុង​នោះ​គណៈកម្មាធិការ​បាន​រៀបចំ​ ក្នុង​បរិវេណ​វត្ត​នគរ​បា​ជ័យ និង​លេងល្បែង​ប្រជា ប្រិ​យ៍​ជា​ប្រភេទ​តាម​បែប​ប្រពៃណី​ខ្មែរ មានការ​តាំង​ផ្ទះ​ខ្មែរ​បុរាណ និង​ការ​តាំង​បង្ហាញ​ពី​សំលៀក​បំពាក់​របស់​ខ្មែរ​យើង​តាំងពី​ “សម័យ​លង្វែក” “សម័យ​​ឧដុង្គ” “សម័យ​ចតុមុខ” និង​ “សម័យ​បារាំង” ព្រមទាំង​មានការ​រាំ​លេង​កម្សាន្ត​បង្កើនភាពស្និតស្នាលជា​បង​ប្អូន​​ប្រជាពលរដ្ឋ និង​បាន​លេងល្បែង​១​ប្រភេទ​ទៀត គឺ​ឈ្មោះ​ថា នារី​ធ្លាក់ទឹក​ផង​ដែរ ។

ក្រោយ​ពី​បាន​ចូលរួមលេង​កម្សាន្ត និង​ទស្សនា​សិល្បៈ​តាម​បុរាណ​នាថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ គ.ស២០១៨ ត្រូវនឹងថ្ងៃទី១៥ ខែមេសា​ ឆ្នាំ២០១៨នេះ លោក គួ​ច ចំរើន កឲបាន​បន្តដំណើរ​កម្សាន្ត​ចូលរួម​ជា​បងប្អូន​ដែល​បាន​មក​លេង​កម្សាន្ត​ជា​លក្ខណៈ​គ្រួសារ មិត្តភក្តិ យុវវ័យ​គ្រប់​ស្រទាប់វណ្ណៈ​ទាំងអស់​ នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ដោយ​មាន​លេងល្បែង​ប្រជាប្រិយ៍​ដូច​ជា ទាញព្រ័ត្រ លេង​វាយក្អម ស្តេចចង់ និង​រាំ​លេង​កម្សាន្ត​ជា​ប្អូន​ប្រជា​ពល​រដ្ឋ ដើម្បី​បង្កើត​ភាព​សិទ្ធិ​ស្នាល​រវាង​មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​ផង​ដែរ ៕

 

អត្ថបទដែលជាប់ទាក់ទង