ទីបំផុត​! កញ្ញា ធី សុវណ្ណថា ជាប់ពានរង្វាន់ Queen of the Spa Korea 2018 ទទួលបានប្រាក់រង្វាន់សរុបជាងកន្លះលានដុល្លារ

កូរ៉េខាងត្បូង៖ នៅទីបំផុតកិច្ចខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់កញ្ញា​ ធី សុវណ្ណថា “Sovantha Thy” ដែលចូលរួមប្រកួតប្រជែង «កម្មវិធីរាជនីសម្រស់» លំដា​ប់ពិភពលោក ទទួលបានពានរង្វាន់ Queen of the Spa Korea 2018 ជាមួយទឹកប្រាក់សរុបប្រមាណជាង៥២ម៉ឺនដុល្លារសហរដ្ឋអាមេរិក។ នេះគឺកិត្តិយសដ៏អស្ចារ្យសម្រាប់ជូនជាតិកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាទាំងមូល។

កញ្ញា ធី សុវណ្ណថា ម្ចាស់ពីពានរង្វាន់ Queen of the Spa Korea 2018 បានថ្លែងប្រាប់ ខណៈកញ្ញាទើបត្រឡប់មកដល់ទឹកដីកម្ពុជាវិញ នៅម៉ោងប្រមាណជិត១២:០០នាទីយប់ ឈានថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះ ឲ្យដឹងថា បន្ទាប់ពីកញ្ញាជាប់ទទួលបានពានរង្វាន់ Queen of the Spa Korea 2018 កញ្ញាទទួលបានទឹកប្រាក់សរុបរហូតដល់ជាងកន្លះលានដុល្លារ។ ដោយក្នុងនោះរួមមាន៖
១៖ ប្រាក់រង្វាន់កម្មវិធី​ ៣ម៉ឺនដុល្លារ,
២​៖ ប្រាក់រង្វាន់កែសម្ផស្ស ៣ម៉ឺនដុល្លារ,
៣៖ ប្រាក់រង្វាន់ទេសចរណ៍​ ៣ម៉ឺនដុល្លារ
៤​៖ ប្រាក់រង្វាន់ផលិតផល​ ១ម៉ឺនដុល្លា​រ,
៥​៖ ប្រាក់រង្វាន់កុងត្រាថត​ ដោយក្រុមហ៊ុន៨​ពីប្រទេស​កូរ៉េ​ វៀតណាម​ ថៃ​ ម៉ាឡេស៊ី​ និងកម្ពុជា​ សរុបជាង​ ៤២ម៉ឺនដុល្លារ។

កញ្ញា ធី សុវណ្ណថា ដែលក៏បានប្រកាសថា នឹងបែងចែកប្រាក់នេះជា៤ផ្នែក៖ ដោយទី១៖ ជួយឧបត្ថម្ភធ្វើផ្លូវបេតុង ឃុំត្រើយស្លា​ ស្រុកស្អាង ខេត្តកណ្តាល..
២​៖ ជួយឧបត្ថម្ភ​ កម្មវិធីបណ្តុះបណ្តាលរបាំខ្មែរ,
៣​៖ ជួយគម្រោង​ អេកូទេសចរណ៍តំបន់អារ៉ែង​,
៤​៖ ជូយគម្រោង​អាហារូបករណ៍​សិស្ស​ក្រីក្រ​៕

 

អត្ថបទដែលជាប់ទាក់ទង