ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិប្រមាណ១.២លាននាក់ និងភ្ញៀវអន្តរជាតិជិត២ម៉ឺននាក់ រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត

សៀមរាម ៖ របាយការណ៍បឋមរបស់គណៈកម្មការអង្គរសង្រ្កាន្ត បានឱ្យដឹងថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ ព្រឹត្តិការណ៍​នេះ ទទួលបានចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិជាង១.២លាននាក់ កើន១៨.៥៩℅ បើប្រៀបធៀបឆ្នាំ២០១៧ ប្រមាណជាង១លាននាក់។

ក្នុងចំណោមភ្ញៀវទេសចរ ដែលមកទស្សនាព្រឹត្តិការណ៍អង្គរសង្រ្កាន្តភ្ញៀវជាតិ មានចំនួនប្រមាណជិត១.២លាននាក់ កើន១៩.០៥% បើប្រៀបធៀបឆ្នាំ២០១៧ ប្រមាណជាង១លាននាក់ និងភ្ញៀវអន្តរជាតិមានចំនួន ១៩,៧៥០នាក់ ថយចុះ ៤.៧២% ប្រៀបធៀបឆ្នាំ២០១៧ ចំនួន ២០,៧២៨នាក់ (ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាប្រាសាទ)។

ចំពោះស្ថិតិភ្ញៀវអន្តរជាតិខាងលើ គឺជាភ្ញៀវដែលបានទិញសំបុត្រចូលទស្សនាអង្គរ មិនទាន់បានគិតពីភ្ញៀវ មិនទាន់បានចូលប្រាសាទ និងមានភ្ញៀវមួយចំនួនដើរកំសាន្តសប្បាយរីករាយ នៅខាងក្រៅនៅទ្បើយ។

សូមជម្រាបថា ដោយសារប្រទេសជាតិ មានសុខសុន្តិភាពពេញបរិបូរណ៍ ស្ថិរភាពនយោបាយល្អ សេដ្ឋកិច្ចកម្ពុជា ចេះតែបន្តកើនឡើងខ្លាំងឥតឈប់ឈរ បានអនុញ្ញាតឲ្យប្រជាពលរដ្ឋខ្មែរ សប្បាយរីករាយក្នុងការធ្វើដំណើរកម្សាន្ត តាមរមណីយដ្ឋាននានាទូទាំងប្រទេស ដោយគ្មានការព្រួយបារម្ភ។ លើសពីនេះ ប្រជាពលរដ្ឋមួយចំនួន មិនត្រឹមតែធ្វើដំណើរកម្សាន្តក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងធ្វើដំណើរកម្សាន្តទៅបរទេសទៀតផង៕

អត្ថបទដែលជាប់ទាក់ទង