គ្រោះថ្នាក់ចរាចរណ៍នៅខេត្តតាកែវ ធ្វើអោយមនុស្សស្លាប់ ៤នាក់ របួសធ្ងន់ស្រាល ៩នាក់ មានការកើនឡើង ៣០% បើធៀបនឹងឆ្នាំទៅ

ខេត្តតាកែវ៖ នេះបើតាមការអោយដឹងពី លោក ប៉ក់ ពុលរិទ្ធ ស្នងការរងនគរបាលខេត្តតាកែវ ដោយបានអោយដឹងថា គិតចាប់ពីថ្ងែទី១៤ ដល់ថ្ងែទី១៦ ខែមេសា ឆ្នាំ ២០១៨ ក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពែណីខ្មែរ មានរយៈពេល៣ថ្ងៃនៅខេត្តតាកែវ បានកើតមាននូវគ្រោះថ្នាក់ចរាចរណ៏ចំនួន៦ ករណី លើ ៥ ករណី បណ្តាលអោយរងគ្រោះថ្នាក់ដល់មនុស្ស ចំនួន១៣នាក់ ស្រី០៣នាក់បានកើនឡើង ៣០ភាគរយបើប្រៀបធៀបនៅឆ្នាំមុន។

លោក ប៉ក់ ពុលរិទ្ធ ស្នងការរងទទួលបន្ទុកចរាចរណ៍បានថ្លែងប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះថា នៅក្នុងករណីគ្រោះចរាចរណ៍ទាំង៦ករណីនេះ បានបណ្តាលគ្រោះថ្នាក់ដល់មនុស្ស១៣នាក់ ក្នុងនោះបណ្តាលឲ្យមានស្លាប់៤នាក់ ប្រុស លើ១នាក់ កើន៣នាក់ ស្មើ៣០០ភាគរយ ។

ហើយរបួសធ្ងន់ ៨នាក់ ស្រី៣នាក់ លើ៧នាក់ កើន១នាក់ស្មើ១៤,២៨ភាគរយ របួសស្រាលមានចំនួន១នាក់ប្រុសលើ២នាក់ ថយចុះ១នាក់ ស្មើ៥០ភាគរយ ។

លោក បានបន្តទៀតថានៅក្នុងករណីគ្រោះចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យខូចខាតដល់មធ្យោបាយ សរុប ១២គ្រឿងលើ១០ គ្រឿង ក្នុងនោះរថយន្តធំចំនួន២គ្រឿង រថយន្តតូច ២គ្រឿង នឹងម៉ូតូចំនួន៨គ្រឿង ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជាកត្តារបស់មនុស្សដោយបើកបរយានយន្តមិនគោរពច្បាប់ចរាចរណ៍ នឹងខ្វះការយោគ យល់គ្នា ពិសេសបើកបរក្នុងស្ថានភាពស្រវឹង។

អត្ថបទដែលជាប់ទាក់ទង