ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជាយើង បានប្រទះឃើញសពនាវាដែលមានអាយុកាលរាប់សិបឆ្នាំ(មានវីដេអូ)

ក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជាយើង បានប្រទះឃើញសពនាវាដែលមានអាយុកាលរាប់សិបឆ្នាំ សពនាវានេះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៨ នាវាមានប្រវែងប្រមាណ៧០ម៉ែត្រ ត្រូវបានលិចក្នុងដែនសមុទ្រខ្មែរ។  យើងមិនទាន់ដឹងច្បាស់ថា នាវានេះ ជាប្រភេទនាវាអ្វី ហើយត្រូវបានលិចក្នុងសម័យកាលណានោះទេ ព្រោះថាសពនាវាមានអាយុកាលរាប់សិបឆ្នាំ ត្រូវបានផ្កាថ្មដុះពីលើ ខាងក្នុងមានហ្វូងមច្ឆា និងជីវៈចម្រុះជាច្រើន ។ ហើយពេលនេះដែរក្រុមការងារយើងកំពុងធ្វើការបន្តសិក្សាស្រាវជ្រាវ អំពីអត្តសញ្ញាណ និងអាយុកាលរបស់នាវានេះ៕

 

អត្ថបទដែលជាប់ទាក់ទង