គ្រោះថ្នាក់ចរាចរណ៍បាកើតឡើង ២ករណីអំឡុងចូលឆ្នាំថ្មី៣ថ្ងៃ ថយចុះ៥០% នៅខេត្តកណ្ដាល

ខេត្តកណ្ដាល៖ អំឡុងពេល៣ថ្ងៃនៃពិធីបុណកយចូលឆ្នាំ ប្រពៃណីជាតិ គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកណ្ដាលបានកើតឡើង២ករណី បណ្ដាលអោយមនុស្សរបួសធ្ងន់ស្រាល ៦នាក់ មានការថយចុះ ៦៧% បើធៀបនឹងឆ្នាំទៅ ។

លោក វ៉ែន សុវិន ស្នងការរងទទួលបន្ទុកចរាចរណ៍អោយដ២ងនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨នេះថា នៅក្នុងករណីគ្រោះចរាចរណ៍ទាំង២ករណីនេះ បានបណ្តាលគ្រោះថ្នាក់ដល់មនុស្ស ៦ នាក់ ក្នុងនោះរបួសធ្ងន់ ២នាក់ របួសស្រាល ៤នាក់ ។

លោក បានបន្តទៀតថានៅក្នុងករណីគ្រោះចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យខូចខាតដល់មធ្យោបាយ សរុប ៥ គ្រឿងខណៈឡានតូចមាន២គ្រឿង ម៉ូតូ៣គ្រឿង ។ ហើយករណីគ្រោះថ្នាក់ចរាចរណ៍នេះ ជាកត្តារបស់មនុស្សដោយបើកបរយានយន្តមិនគោរពច្បាប់ចរាចរណ៍ និងខ្វះការយោគ យល់គ្នា ពិសេសបើកបរដោយបំពានជាដើម ។

អត្ថបទដែលជាប់ទាក់ទង