ថ្ងៃឈឺចាប់ដែលប្រជាពលរដ្ឋខ្មែរមិនអាចបំភ្លេចបាន

របបប្រល័យពូជសាសន៏ដែលបានកាន់កាប់ប្រទេសកម្ពុជាអស់រយៈ ពេល៣ឆ្នាំ៨ខែ២០ថ្ងៃបានដួលរលំទៅក៏ពិតមែនប៉ុន្តែស្នាមឈឺចាប់ ខ្លោចផ្សាមិនទាន់រលប់ពីស្មារតីនៃបណ្តាពលរដ្ឋខ្មែរដែលរងគ្រោះក្នុង របបកម្ពុជាប្រជាធិបតេយ្យនោះនៅឡើយទេ។

យើងចងចាំនូវអំពើឧក្រិដ្ឋកម្មរបស់ពួកខ្មែរក្រហមដែលបានប្រព្រឹត្ត មកលើប្រជាពលរដ្ឋខ្មែរខ្លួនឯងគឺការធ្វើទារុណកម្មការកាប់សម្លាប់ ដ៏សាហាវព្រៃផ្សៃដែលសង្គមមនុស្សមិនធ្លាប់ជួបប្រទះ។មិនដែល ជួបប្រទះថាជាតិសាសន៏មួយអាចសម្លាប់ពូជសាសន៏ខ្លួនយ៉ាង
ដូច្នេះឡើយ។

ប្រជាពលរដ្ឋខ្មែរដែលធ្លាប់ឆ្លងកាត់របបខ្មែរក្រហមចងចាំមិនភ្លេចទេ នូវអនុស្សាវរីយ៏ដ៏ជូរចត់នៃការធ្វើទារុណកម្មវាយនឹងដំបងភ្លៅរទេះ ការបង្អត់អាហារការធ្វើពលកម្មហួសកម្លាំងការបំបិទសេរីភាពអ្វីៗ សព្វបែបយ៉ាង។ជំនឿទំនៀមទម្លាប់សាសនាត្រូវបានបំបិទទាំងស្រុងទារុណកម្មផ្លូវកាយផ្លូវចិត្តកូនមិនអនុញ្ញាតឲ្យជួបឪពុកម្តាយ ពេលមានជម្ងឺមិនអនុញ្ញាតឲ្យមានការសួសុខទុក្ខទិដ្ឋភាពទាំងអស់នេះនៅតែបន្តដក់ជាប់ក្នុងដួងព្រលឹងនិងស្មារតីប្រជាពលរដ្ឋខ្មែរ។ទិដ្ឋភាពទាំងឡាយនោះស្ទើរតែធ្វើឲ្យមនុស្សជំនាន់ក្រោយមិនជឿ។មិនជឿព្រោះតែគេមិននឹកស្មានថាមានការសម្លាប់ជាតិសាសន៏ឯងសាហាវព្រៃផ្សៃយ៉ាងនេះឡើយ។

បើទោះបីជាសព្ទថ្ងៃប្រជាពលរដ្ឋខ្មែររស់នៅក្នុងសន្តិភាពយ៉ាងណា ក៏ដោយប៉ុន្តែបញ្ហាផ្លូវចិត្តដែលពេលខ្លះប្រជាពលរដ្ឋមួយចំនួននៅ យល់សប្តិឃើញរឿងរ៉ាវអតីតកាលថានៅថ្មីៗនៅស្រស់ៗនឹងភ្នែក រហូតមានពេលខ្លះខ្ញុំស្រែកយ៉ាងរន្ធត់ក្នុងយល់សប្តិនោះទៀតផង។ការឈឺចាប់ទាំងនេះពិតជាមិនអាចបំភ្លេចបានឡើយការនិរាសព្រាត់ ព្រាស់ក្នុងសង្គមគ្រួសារវាពិតជារឿងមួយខ្លោចផ្សាណាស់ទៅហើយ។

នៅកម្ពុជាប្រសិនបើអ្នកផងចេះទទួលស្គាល់ការពិតនិងសច្ចៈធម៌ នោះអ្វីៗនឹងដំណើរការប្រកបដោយសន្តិភាពនិងគ្មានការប្រជែង
កាច់កុងលាបព៌ណគ្នានោះឡើយ។អ្វីដែលជាការពិតគឺប្រជាពលរដ្ខ ខ្មែរ ច្រើនលាននាក់ទទួលស្គាល់ភាពឈឺចាប់ដែលកើតមានឡើងក្នុង របបកម្ពុជាប្រជាធិបតេយ្យហើយពេលនេះប្រជាពលរដ្ឋខ្មែរក៏កំពុង តែរក្សា ការពារនូវសុខសន្តិភាពនិងបន្តពូនជ្រុំគណបក្សប្រជាជនកម្ពុជាដែលបានផ្តួលរលំនូវរបបដ៏ឃោរឃៅនេះហើយក៏នៅតែបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត៕

អត្ថបទដែលជាប់ទាក់ទង