ស្ត្រី​ម៉ាស្សា​ម្នាក់​ស្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ សមត្ថកិច្ចសង្ស័យថាជាករណីឃាតកម្ម

ភ្នំពេញ : ស្រ្តីម៉ាស្សា(ខេ អេស )ម្នាក់បានស្លាប់ក្នុងផ្ទះជួលសង្ស័យជាករណីឃាតកម្ម ប្លន់យកទ្រព្យសម្បត្តិនិងបង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋប្ដឹងសមត្ថកិច្ចចុះមកកន្លែងកេីតហេតុឡោមព័ន្ធហាមឃាត់មិនអោយចូលក្រៅពីសមត្ថកិច្ច។

ហេតុការណ៍នេះបង្កកាភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង០០នាទីព្រឹក ថ្ងៃអង្គា ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ពស២៥៦២ ត្រូវនិងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលលេខ៣៦៥ តាមផ្លូវលេខ១៦៣ ក្រុម១៦ ស្ថិតនៅភូមិ២ សង្កាត់ផ្សារដេីមថ្កូវ ខណ្ឌចំការមន ។

បុរសសង្ស័យឈ្មោះ តុង សុឹម ភេទប្រុស អាយុ៣៩ឆ្នាំមុខរបរសន្តិសុខ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំដើម្បីស្រាវជ្រាវរកមុខជនសង្ស័យ។

សពមានឈ្មោះ សួង លីនណា ហៅលេខ១៦ ភេទស្រី អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ម៉ាស្សា ស្នាក់នៅផ្ទះកើតហេតុ មានស្រុកកំណើតនៅ ភូមិភ្នំសំពៅកើត ឃ៉ំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបងបនស្លាប់នៅជាន់ទី១ដោយមិនទាន់ដឹងមូលហេតុនៅឡេីយ ។

បុរសប្អូនប្រុសសព ឈ្មោះ សួង វិបុល អសយុ ២៩ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្នាក់នៅបន្ទប់ជួលបានប្រាប់អោយដឹងថាមុនពេលកេីតហេតុគាត់មេីលតាមរយះពត៍មានមានគេបង្ហោះហេីយមានការសង្ស័យជាបងស្រីបង្កេីតរបស់ខ្លួន ដោយពត៍មានសរសេរថាស្ត្រីម្នាក់ជាបុគ្គលិក ម៉ាស្សា ខេ អេស បានស្លាប់ក្នុងផ្ទះជួលក្រោយមកក៏ជិះម៉ូតូមកមេីលអោយដឹងច្បាស់ពេលមកដល់ ហើយក៏សួរនាំសមត្ថកិច្ចទេីបដឹងថាជាបងស្រីបង្កេីតគាត់ស្លាប់ពិតមែនតែសមត្ថកិច្ចមិនទាន់សន្និដ្ឋានជាករណីអ្វីនៅឡេីយទេ ។

បុរសជាប្អូនប្រុសបង្កេីតសពបានបន្តទៀតថាគាត់មានបងប្អូនចំនួន៦នាក់ប្រុស១ ស្រី៥នាក់ ចំណែកបងស្រីដែលស្លាប់ជាកូនស្រីច្បងហេីយគាត់ជាស្រ្តីមេម៉ាយមានកូនប្រុស២នាក់ ម្នាក់អាយុ៥ឆ្នាំ និងម្នាក់ទៀតមានអាយុ២ឆ្នាំជាង។

នារីរងគ្រោះបានចែកផ្លូវគ្នាជាមួយស្វាមីអស់រយះពេលជាង២ឆ្នាំហេីយហេីយក៏មិនដឹងថាមានទំនាក់ទំនងជាមួយអ្នកណាទៀតទេតែដឹងតែបងស្រីបង្កេីតគាត់ធ្លាប់និយាយថាមានលុយខ្លះដែរចង់ទិញដីបង់រំលួសដែលគេបង្ហោះតាមបណ្ដាញសង្គមហ្វេសបុករួចក៏បានតបជាមួយបងស្រីគាត់ថាទុកលុយសិនទៅចង់ទិញដីពុះឡូតិ៍លក់ទាល់តែមេីលទីតាំងអោយច្បាស់សិនតែមិនបានប៉ុន្មានផងស្រាប់តែឥលូវបងស្រីខ្ញុំស្លាប់ចោលរូបគាត់បាត់និងស្នេីអោយសមត្ថកិច្ចរកហេតុផលអ្នកដែលប្រព្រឹត្តលេីបងស្រីគាត់ផងហេីយក្រោយពីសមត្ថកិច្ចត្រួតពិនិត្យសពបងស្រីគាត់រួចនិងយកសពទៅស្រុកកំណេីតដេីម្បីជួបជុំកូនប្រុស២នាក់នៅស្រុកកំណេីតវិញ ។

ស្រ្តីឈ្មោះ អឹម ចាន់ណា ភេទស្រី អាយុ៣៦ឆ្នាំមុខរបរបុគ្គលិកផ្នែកម៉ាស្សា ស្នាក់នៅផ្ទះជួលកេីតហេតុខាងលេីបានប្រាប់អ្នកយកពត៍មានថាមុនកេីតហេតុ យប់មិញបានជិះម៉ូតូដេីរលេងជាមិត្តប្រុសគាត់ដេីរលេងរហូតទាល់តែយប់ហេីយក៏បានដេកនៅផ្ទះមិត្តប្រុសគាត់នៅចំការដូងរហូតដល់ភ្លឺបានមកវិញតែមិនទាន់ចូលផ្ទះជួលទេក៏បានដេីរចូលហាងម៉ាស្សានិយាយលេងមួយសន្ទុះទេីបដេីរទៅបន្ទប់ជួលដេីម្បីងូតទឹកដូរសំលៀកបំពាក់ចូលធ្វេីការតែពេលឡេីងទៅដល់ជាន់ទី១មានក្លិនស្អុយហេីយ ក្លិនឆ្អាបឈាម ហើយបានស្រែកសួរស្រ្តីរងគ្រោះដែលមាននាម១៦ តែមិនលឺឆ្លេីយតបហេីយបានបេីកទ្វាបន្ទប់ ក៏ស្រឡាំងកាំងឃេីញស្រ្តីរងគ្រោះផ្គាប់មុខ និង ឥដ្ឋមាន ឈាមដាបពេញឥដ្ឋទេីបគាត់រត់ទៅប្រាប់ថៅកែប្តឹងសមត្ថកិច្ច ចុះមកដល់កន្លែងកេីតហេតុ។ តែស្រ្តីរងគ្រោះសពថ្ងៃលុយកាក់មិនសូវដាក់នៅជាប់ និង ខ្លួនច្រេីនតែប្រេីសៀវភៅធានាគារតែមានគ្រឿងអលង្កាពាក់នៅលេីខ្លួនសពមានពាក់ចិញ្ចៀន ខ្សែក ខ្សែដៃតែគាត់ភ័យពេកមិនដឹងថាមានបាត់គ្រឿងអលង្កាដែរឬអត់ទេដោយភ័យពេកប្រញាប់ រត់មកប្រាប់ថៅកែហេីយករណីខាងលេីនេះច្បាស់ជាមានអ្នកណាប្រព្រឹត្តមកលេីស្រ្តីរងគ្រោះហេីយដោយក្នុងបន្ទប់ដេកគាត់ហូរឈាមខ្លាំងណាស់តែបេីស្រ្តីរងគ្រោះធ្វេីអត្តឃាតនោះមិនអាចទេដោយរាល់ថ្ងៃចង់ទិញដីឬផ្ទះតាមហ្វេសបុកខ្លាំងណាស់ណាមួយតែងតែតុបតែខ្លួនគឺមិនដែលចេះពិបាកចិត្តអ្វីទេទោះបីគាត់ជាស្រ្តីមេម៉ាយក៏ដោយនោះ ។

មន្ត្រីសមត្ថកិច្ចបានខ្សិបប្រាប់អោយដឹងថាពាក់ព័ន្ធករណីឃាត់កម្មស្ត្រីវ័យ ៣០ឆ្នាំខាងលើនេះមិនមែនជាករណីសម្លាប់ប្លន់ទ្រព្យសម្បត្តិអ្វីនោះទេ គឺអាចជាករណីគំនំច្រើនជាងព្រោះស្ត្រីម៉ាស្សាមិនមានទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លាក្នុងខ្លួននោះទេ។

សមត្ថកិច្ចបានប្រាប់ថាដោយកម្លាំងជំនាញសហការជាមួយខាងនគរបាលបច្ចេកទេសកោសល្យវិច្ឆ័យស្នងការរាជធានីភ្នំពេញដេីម្បីត្រួតពិនិត្យសពស្រ្តីរងគ្រោះនៅបន្ទប់ផ្ទះជួលនៅជាន់ទី១ គឺស្ត្រីខាងលើស្លាប់ដោយសារយកខ្សែរិតក ហើយចាប់ក្បាលបោក និង ថ្មបណ្ដាលអោយបែកហូឈាមស្រោចពេញបន្ទប់ជួលតែម្តង៕

អត្ថបទដែលជាប់ទាក់ទង