រដ្ឋបាលខណ្ឌមានជ័យ នៅតែបន្តប្រមូលសំរាម នៅក្នុងថ្ងៃបុណចូលឆ្នាំ៣ថ្ងៃកន្លងមកនេះ ដេីម្បីរក្សាបាននូវ អនាម័យ​ សោភ័ណ្ឌភាពនៅក្នុងទីក្រុង!

រាជធានីភ្នំពេញ​ ៖ នារសៀលថ្ងៃទី១៧ ខែមេសា​​ ឆ្នាំ២០១៨នេះ ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោក​ ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និងលោក ឡុង​ ង៉ែត​ អភិបាលរង​ខណ្ឌមានជ័យ​ ទទួលបន្ទុក​សន្តិសុខ​សណ្ដាប់ធ្នាប់សាធារណៈ​ បានអោយកម្លាំងប្រជាការពារខណ្ឌ ដឹកនាំកម្លាំង​ដោយ​លោក ស៊ុំ​ រិទ្ធី​ មន្ត្រីសាលាខណ្ឌមានជ័យ និងលោក ឡេង​ ច័ន្ទសុភ័ត្រា​ ប្រធានសន្ដិសុខខណ្ឌមានជ័យ​ បានយករថយន្តរបស់ រដ្ឋបាលខណ្ឌមានជ័យ ចំនួន០២គ្រឿង ចុះប្រមូលសំរាម នៅក្រោមស្ពានអាកាសក្បាលថ្នល់​ និងតាមបណ្តោយផ្លូវជាតិលេខ២ ដែលស្ថិតក្នុងសង្កាត់ចាក់អង្រែលើ​ និងសង្កាត់ចាក់អង្រែក្រោម​ រហូតដល់រង្វង់មូលព្រះនរាយណ៍ ដែលស្ថិតក្នុងមូលដ្ឋានខណ្ឌមានជ័យ ដែលកកស្ទះសំរាមកអំឡុុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណី និង រកដំណោះស្រាយអោយបានទាន់ពេលវេលា​ និងធានាមិនមានសំរាមកស្ទះក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះឡេីយ ។

ក្នុងអំឡុងពេលនេះលោក អភិបាលខណ្ឌ បានសំណូមពរពុកម៉ែបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ សូមមេត្តាកុំបញ្ចេញសំរាមពីផ្ទះ ខុសម៉ោង និងមិនគួរបញ្ចេញសំរាមមកក្រៅផ្ទះឡើយ គឺគួរបានរង់ចាំចប់ថ្ងៃបុណ្យចូលឆ្នាំ​សិន ទើបបញ្ចេញ ព្រោះអំឡុងពេលនេះបុគ្គលិកក្រុមហ៊ុនស៊ិនទ្រីមួយចំនួនធំ បានឈប់សំរាកទៅស្រុកកំណើតរហូតដល់ចប់ថ្ងៃបុណ្យទើបមានបុគ្កលិកចូលបំពេញការងារគ្រប់ចំនួនវិញ៕ អត្ថបទ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង