ចៅក្រមសម្រេចឃុំខ្លួន កូនតិរិច្ឆានដេញកាប់បងថ្លៃ ឳពុកនិងកាប់សម្លាប់ម្ដាយស្លាប់ក្នុងថ្លុកឈាម ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ លោក គឹម រត្ម័ណារិន ចៅក្រមសើុបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន
កូនចិត្តតិរិច្ឆានវាយឪពុក និងបងថ្លៃបណ្ដាលឲ្យរងរបួស ចំណែកស្រ្តីជាម្ដាយបានប្រកាច់ដាច់ខ្យល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ឃាតកម្ម” ដែលប្រព្រឹត្តនៅ ភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ២០១៨ តាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។  បទល្មើសនេះត្រូវកំណត់ផ្តន្ទាទោសពី១០(ដប់)ឆ្នាំ ទៅ១៥(ដប់ប្រាំ)ឆ្នាំ ។

ជនត្រូវចោទមាន ឈ្មោះ សុីម ជីប ហៅមាំង ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។

គួររំលឹកផងដែរថា៖ ជនសង្ស័យជាឃាតកឈ្មោះ សុីម ជីប ហៅមាំង ត្រូវបានកម្លាំងសមត្តកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនប្រគល់ឲ្យសមត្ត្កិច្ចនគរបាលខេត្តកណ្ដាលខាងលើ បានផ្ទុះហឹង្សាក្នុងគ្រសារមួយនៅវេលាម៉ោង៦ និង៥០នាទី យប់ថ្ងៃអាទិត្យ ១៤រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិពងទឹក ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយជនសង្ស័យឈ្មោះ សុីម ជីប ហៅមាំង បានឈ្លោះប្រកែកហើយឈានដល់ប្រតាយប្រតប់គ្នាជាមួយឪពុកបង្កើតឈ្មោះ ទឹម សុីម ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំកើតហេតុខាងលើ ដោយបានប្រើប្រាសដំបងជាអាវុធ កូនប្រសា(ត្រូវជាបងថ្លៃ)ជនដៃដល់(មាំង)ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ឃើញដូច្នេះបានចូលទៅឃាត់ក៍រងរបួសដៃផ្នែកខាងស្ដាំ(ស្រាល) ចំណែកឪពុកឈ្មោះ ទឹម សុីម របួសក្បាល(ស្រាល) រួចជនសង្ស័យរត់គេចបាត់ មួយសន្ទុះក្រោយមកជនសង្ស័យបានត្រឡប់មកវិញ ដោយមានកាន់កាំបិតផ្គាក់នៅក្នុងដៃនោះផង ហើយបានស្ទុះទៅកាប់ម្ដាយឈ្មោះ ម៉េត អុល អាយុ ៥៣ឆ្នាំ ដែលកំពុងឈរនៅមុខផ្ទះមេភូមិបណ្ដាលឲ្យរបួសក្បាលផ្នែកខាងក្រោយ ១កន្លែង កផ្នែកខាងឆ្វេង ១កន្លែង និងចិញ្ចើមផ្នែកខាងឆ្វេង ១កន្លែងទៀត បណ្ដាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងរន្ធត់ រួចរត់គេចខ្លួនបាត់រហួតដល់ថ្ងៃឃាតចាប់ខ្លួននេះតែម្ដង៕ កញ្ចក់ ទិព្វ

អត្ថបទដែលជាប់ទាក់ទង