២​នាក់​បង​ប្អូន​ខល​ទៅ​ប្ដឹង​សមត្ថកិច្ច​ឲ្យ​ជួយ​​អន្ដរាគ​មន៍​រឿង ឱពុក​បង្កើត​បង្ខាំង​ទុក​ក្នុង​ផ្ទះ និង​ប្រើ​ហិង្សា​លើ​ម្ដាយ​ចុង

រាជធានីភ្នំពេញ ៖ កាល​ពី​វេលា​ម៉ោង​៣​និង​៣០នាទី ថ្ងៃ​ទី​១៧​ ខែ​មេសា​ ឆ្នាំ​២០១៨ មាន​ប្រុស​ស្រី​២​នាក់ ត្រូវ​ជា​បង​ប្អូន​បង្កើត​និង​គ្នា​បាន​ខល​ទូរស័ព្ទ​ប្ដឹ​ង​​សមត្ថកិច្ច​នគរបាល​រដ្ឋ​បាល​ដង្កោ នៃ​អធិការ​ដ្ឋាន​ខណ្ឌ​ដង្កោ ឲ្យ​ជួយ​អន្ដរាគមន៍​រឿង ឱពុក​បង្កើត​បង្ខាំង​ទុកក្នុង​ផ្ទះ​មិន​អោយ​ចេញ​ទៅ​ក្រោ​យ និងប្រើ​អំពើលើ​ស្ដ្រី​ជា​ម្ដាយ​ចុង​ជា​ច្រើ​ន​លើក​ច្រើន​សារ​ រហូត​ម្ដាយ​ចុង​របស់​ពួក​គេ​ទាំង​២​នាក់​រត់​ចេញ​ពី​ផ្ទះ ។

យោង​តាម​សម្ដី​របស់​កូន​ប្រុស​ស្រី​ខាង​លើ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​និង​ឈាន​ដល់​ពួក​គេ​ទាំង​២​នាក់​បង​ប្អូន​ហ៊ាន​ខល​ទូរស័ព្ទ​ទៅ​ប្ដឹង​សមត្ថ​កិច្ច​អោយ​ជួយ​អន្ដរាគមន៍​នេះ ដោយ​សា​រតែ​ឱពុក​បង្កើតរបស់​ពួកគេ​តែង​តែ​ប្រើ​អំពើ​ហឹង្សារ​លើ​ស្ដ្រី​ម្ដាយ​ចុង និងលើ​ពួក​គេ​ទាំង​២​នា​ក់ ជា​ច្រើន​លើ​ច្រើន​សារ រហូត​ដល់​ស្ដ្រី​ជា​ម្ដាយ​ចុង​បាន​រត់​ចេញ​​ពី​ផ្ទះ​តែ​ម្ដង ទើប​ពួក​គេ​ទាំង​២​នាក់​បង​ប្អូន​សម្រេច​ចិត្ដ​រើ​អ៊ីវ៉ាន់​ទៅ​តាម​ម្ដាយ​ចុង​ដែរ ​តែ​ឱពុក​របស់​ខ្លួន​មិន​អោយ​ចេញ​ពី​ផ្ទះ​ឡើយ និង​បង្ខាំងចាក់​សោរ​ទាំង​ក្រៅ​ទាំង​ក្នុង​មិន​អោយ​ចេញ​ទៅ​ណា​ឡើយ ។

ក្រោយ​ពេល​មក​សមត្ថកិច្ច​ប៉ុស្ដិ៍​នគរបាល​រដ្ឋបា​ល​ដង្កោ​បាន​ចុះ​មក​ដល់​ផ្ទះ​កើត​ហេតុ​ដែល​នៅ​តាម​បណ្ដោយដោយ​ផ្លូវ​៣៧១ ក៏​បាន​ហៅ ឱ​ពុក​បង្កើត​របស់​គេ​មក​សួរ​នាំ ពេល​នោះ​ឱពុក​របស់​ពួក​គេ​បាន​និយាយ​ជា​មួយ​សមត្ថកិច្ច​ថា គាត់​មិន​បាន​បង្ខាំង និងប្រើ​អំពើ​ហឹង្សារ​លើ​ប្រ​ពន្ធ​និង​កូន​ទេ ដោយសារ​តែគាត់​មិន​អោយ​កូន​ចេញ​ក្រៅ​នោះ​ដោយសារ តែ​កូន​គាត់​ចេញ​ទៅ​ក្រៅ​មិន​បាន​ប្រាប់​គាត់​ថា ទៅ​ណា​ហើយ កូន​គាត់​មិន​ទាន់​គ្រប់​អាយុ​ថែម​ទៀត​ផង ។

ដូច្នេះ​ហើយ​សមត្ថកិច្ច​បាន​សម្រប​សម្រួល​ជា​មួយ​កូន​ទាំង​២​នាក់​ អោយ​នាំ​គ្នា​និយាយ​ជា​មួ​យ​ឱពុក​បង្កើត​កុំ​អោយ​មាន​រឿង​វែង ឆ្ងាយ​ត​ទៅ ហើយ​សមត្ថកិច្ច​ក៏​នាំ​គ្នា​ត្រលប់​ទៅ​វិញ ៕

អត្ថបទដែលជាប់ទាក់ទង