ក្រុមអ្នកស្រាវជ្រាវ និងស៊ើបអង្កេត បង្ហាញសពនាវាដែលលិច នៅបាតសមុទ្រអស់រាប់សិបឆ្នាំ

កោះកុង៖ ក្រុមអ្នកជំនាញនៃគណៈកម្មាធិការជាតិ សន្តិសុខលំហរសមុទ្រ បាននិងកំពុងបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត អំពីប្រវត្តិនៃសពនាវាមួយគ្រឿង ដែលបានលិចនៅក្នុងបាតសមុទ្រកម្ពុជា ត្រង់ចំណុចកោះឆ្លាម (កោះគូសាវី) ក្នុងខេត្តកោះកុង បន្ទាប់ពីសពនាវានេះ ត្រូវបានប្រទះឃើញ ដោយក្រុមអ្នកមុជទឹកស្ម័គ្រចិត្តកម្ពុជា។

មកដល់ពេលនេះ ក្រុមការងារ និងអ្នកជំនាញកំពុងធ្វើការសិក្សាស្រាវជ្រាវបន្ត អំពីអត្តសញ្ញាណ និងអាយុកាលនាវានេះ។

យ៉ាងណាក៏ដោយ នៅមិនទាន់បញ្ជាក់ច្បាស់លាស់ថា នាវានេះជាប្រភេទនាវាអ្វី ហើយត្រូវបានលិចក្នុងសម័យកាលណានោះដែរ ព្រោះនាវានេះត្រូវបានផ្កាថ្មដុះពីលើ និងខាងក្នុងមានហ្វូងមច្ឆា និងជីវៈចម្រុះជាច្រើន ៕(LRV)

អត្ថបទដែលជាប់ទាក់ទង