កីឡាករ ចាន់ វឌ្ឍនាកា បានជួយអោយក្លឹប Pahang ឡើងវគ្គ4ក្រុមចុងក្រោយពានរង្វាន់ Malaysia FA Cup 2018 បន្ទាប់ពីបំបាក់ក្លឹបជើងខ្លាំង Johor ដល់ទឹកដី ក្នុងលទ្ធផល 3-0

ម៉ាឡេស៊ី៖ នៅមុននេះបន្តិច ក្លឹប Pahang FA របស់ ចាន់ វឌ្ឍនាកា បានលត់ម្ចាស់ផ្ទះជាក្រុមខ្លាំង Johore ដោយលទ្ធផល ៣-០ ក្នុងជើងទី២ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពាន Malaysia FA Cup។

ចាន់ វឌ្ឍនាកា លេងបាន៩០នាទីពេញ ថែមទាំងមានឱកាស២ដងទៀតផង ប៉ុន្តែមិនមានសំណាងល្អ ចំណែក៣គ្រាប់របស់ Pahang FA រកបានដោយកីឡាករBatric ស៊ុត៣គ្រាប់ម្នាក់ឯង ៕

អត្ថបទដែលជាប់ទាក់ទង