នៅ​មន្ទីរពេទ្យ​រុស្ស៊ី​ មាន​វះកាត់មាត់ឆែប ក្រអូមឆែប និងពិការមុខមាត់ ទាំងចាស់ក្មេង ដោយឥតគិតថ្លៃ

ភ្នំពេញ៖សេចក្ដី​ជូន​ដំណឹង​មួយ​ បង្ហាញ​ថា​ អង្គការស្នាមញញឹមកម្ពុជា រួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ដ National University Health System ប្រទេសសិង្ហបុរី សហការជាមួយមន្ទីរពេទ្យមិត្ដភាពខ្មែរ-សូវៀត មាន​វះកាត់មាត់ឆែប ក្រអូមឆែម និងពិការមុខមាត់ ទាំងចាស់-ថ្មី ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។

សេចក្ដី​ជូន​ដំណឹង​ ដដែល​នេះ​ បន្ត​ថា​ ការវះកាត់នេះនឹងប្រព្រឹត្ដ​ទៅនៅថ្ងៃទី០៦ដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨​ ដោយ​សូមអញ្ជើញមកពិនិត្យ និងចុះឈ្មោះចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ​ ៕តារា(SLH)

អត្ថបទដែលជាប់ទាក់ទង