នគរបាលប៉ុស្តិ៍ស្ទឹងមានជ័យបញ្ជូនក្រុមក្មេងញៀន ថ្នាំចំនួន៤នាក់ទៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ១ ចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសភូមិឃុំសុវត្ថិភាពបានឃាត់ខ្លួនក្រុមក្មេងញៀនថ្នាំដែលកំពុងប្រមូលផ្តុំគ្នាប្រើប្រាស់គ្រឿងញៀនចំនួន៤នាក់​ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី​ ២៣ ខែមេសា ឆ្នាំ២០១៨ស្ថិតនៅសំណង់មិនរៀបរយតាមប្រឡាយទឹកស្អុយក្នុងភូមិមានជយ័១សង្កាត់ស្ទឹងមានជយ័១​ ខណ្ឌមានជយ័។

បើតាមសម្តីលោក​ ម៉ៅ​ សាវឿន​ មេប៉ុស្តិ៍ស្ទឹងមានជ័យ១​ បានអោយដឹងថាដោយមានការរាយការណ៍ពីប្រជាពលរដ្ឋ​ ថាមានការប្រមូលផ្តុំគ្នាគគ្រឹក​គគ្រេងដោយមានចូលរៀនពីសំណាក់ក្រុមក្មេងញៀនថ្នាំទើបកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការណ៏ជាមួយកម្លាំងសាលាសង្កាត់ស្ទឹងមានជ័យ១​ សុំគោលការណ៍ថ្នាក់លើដើម្បីចុះធ្វើរដ្ឋបាលក្នុងមូលដ្ឋានខាងលើជាលទ្ធផលបានប្រមូលបានក្រុមក្មេងក្រោមអាយុ១៥ឆ្នាំដែលមិនចូលសាលាត្រូវបានគ្រូលុបឈ្មោះចេញហើយមកប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀនហើយបានប្រមូលក្មេងញៀនថ្នាំចំនួន៤នាក់យកមកសាកសួរធ្វើកំណត់ហេតុបញ្ជូនទៅអប់រំនិងបន្សាបគ្រឿងញៀននៅមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញផងដែរ៕ ដោយ ម៉ែន ទុយ (SC)

អត្ថបទដែលជាប់ទាក់ទង