អង្គរក្សចុងក្រោយរបស់មេដឹកនាំផ្តាច់ការ របស់ប្រទេសអាល្លឺម៉ង់ ​រៀបរាប់ពីពាក្យសម្ដីចុងក្រោយ ដែលលោកអ៊ីត្លែរបន្សល់ទុក្ខមុនស្លាប់!

បើនិយាយដល់សង្គ្រាមលោកលើកទី២ វាពិតជាពិបាកជឿខ្លាំងណាស់ដែលនរណាម្នាក់និយាយថាគេមិនស្គាល់មេដឹកនាំផ្តាច់ការរបស់ក្រុមណាស៊ី ប្រទេសអាល្លឺម៉ង់។ លោកអ៊ីត្លែរ ត្រូវបានគេចាត់ទុកជាតួអង្គដែលសំខាន់បំផុតមួយនៅក្នុងការសិក្សាពីមូលហេតុដែលបណ្តាលអោយមានការកើតឡើងនៃសង្គ្រាមលោកលើកទី២។

ថ្វីត្បិតតែលោកជាបុរសខ្លាំងដែលបានបង្កសង្គ្រាមលោក អោយស្លាប់មនុស្សស្ទើរតែកន្លះទ្វីបអឺរ៉ុបក៏ពិតមែន ជីវិតលោកគឺមានបានសោយសុខនឹងភាពខ្លាំងក្លាមួយនេះឡើយ ពោលគឺលោកនៅតែត្រូវធ្វើអត្តឃាតខ្លួនឯងដើម្បីរួចផុតពីការចាប់ខ្លួន ក្នុងនាមលោកជាអ្នកបង្កភ្លើងផ្សែងអោយមានការវាយប្រហារបង្ហូរឈាមនៅកាលពីសម័យនោះ។

ប៉ុន្តែមុនពេលដែលលោកអ៊ីត្លែរបានធ្វើអត្តឃាតមកលើខ្លួនឯងនោះ មានអង្គរក្សម្នាក់ចុងក្រោយបាននៅទីនោះជាសាក្សី និងពាំយកសម្តីចុងក្រោយរបស់លោកមួយចំនួន។ មុនពេលដែលលោក Rochus Misch ដែលធ្លាប់ជាអង្គរក្សជំនិតរបស់លោកអ៊ីត្លែរ លោកបានស្លាប់នៅឆ្នាំ ២០១៣ ក្នុងអាយុ ៩៦ឆ្នាំនោះ លោកបានរៀបរាប់រឿងរ៉ាវដែលគួរអោយចាប់អារម្មណ៍មួយដែលទាក់ទងទៅនឹងមុនពេលដែលោកអ៊ីត្លែរនេះបានស្លាប់។

លោកបាននិយាយថា នៅថ្ងៃទី ៣០ខែមេសា ឆ្នាំ ១៩៤៥ បន្ទាប់ពីមេបញ្ជាការអាល្លឺម៉ង់បានរាយការណ៍អំពើការបរាជ័យរបស់កងទ័ពខ្លួននៅក្នុងរារាំងមិនអោយកងទ័ពសូវៀតហុំព័ទ្ធទីក្រុងប៊ែឡាំង លោកអ៊ីត្លែរបានដឹងខ្លួនរួចទៅហើយថាសង្គ្រាមលោកលើកទី២នេះគឺមិនអាចបន្តទៅមុខបានទៀតឡើយ អោយអាល្លឺម៉ង់គឺត្រូវតែចុះចាញ់នៅក្នុងសៃវៀនមួយនេះ។

មិនបានប៉ុន្មានផង លោកអ៊ីត្លែរក៏ទទួលបានដំណឹងពីការចាប់ខ្លួនមេដឹកនាំក្រុមហ្វាស៊ីសអ៊ីតាលី គឺលោកមីសូលីនី។ ភ្លាមនោះលោក Misch ដែលត្រូវជាអង្គរក្សក៏បានឃើញ លោកអ៊ីត្លែរនិយាយតិចៗទៅកាន់ជំនួយការផ្ទាល់របស់ខ្លួន ដោយហៅពួកគេ រួចទាំងប្រពន្ធចុងរបស់លោកម្នាក់ផងចូលទៅក្នុងបន្ទប់ និងប្រាប់លោក Misch ថាកុំអោយចូលទៅរំខាន។

ពេលចូលទៅដល់ក្នុងនោះ លោកអ៊ីត្លែរបានប្រាប់ទៅជំនួយការរបស់លោកថា រាល់គ្រប់ទាហានដែលនៅក្នុងអំនាចរបស់លោកទាំងអស់នឹងត្រូវរំសាយ និងផ្តល់សិទ្ធិសេរីភាពអោយធម្មតា។ ចំនែកឯខ្លួនលោកវិញ នៅពេលដែលលោកស្លាប់ទៅ លោកចង់អោយគេយកសាកសពរបស់លោកទៅដុតអោយបានល្អ។

មិនបានប៉ុន្មានក្រោយមក នៅពេលដែលលោក Misch ចូលទៅក្នុងបន្ទប់ លោកបានឃើញអ៊ីត្លែរអង្គុយស្លាប់នៅក្នុងថ្លុកឈាមទៅហើយ ដែលពេលនោះប្រពន្ធចុងរបស់អ៊ីត្លែរបានអង្គុយនៅយ៉ាងស្ងៀម ហើយធ្វើសញ្ញាមិនអោយលោក Misch បង្កជាចលាចលអ្វីទាំងអស់៕

អត្ថបទដែលជាប់ទាក់ទង