មូលហេតុចម្បង ដែលធ្វើអោយជប៉ុនចង់កម្ទេចបន្ទាយ របស់អាមេរិច(Pearl Harbor) កាលពីសង្គ្រាមលោកលើកទី២

ថ្វីត្បិតតែកន្លងផុតទៅអស់ប្រមាណជាជាងកន្លះសតវត្សទៅហើយក៏ដោយ ព្រឹត្តការណ៍សង្គ្រាមលោកលើកទី២នៅតែដិតដាមជាប់ទឹកចិត្តមនុស្សជាច្រើននៅជុំវិញពិភពលោក។ សង្គ្រាមលោកមួយនេះត្រូវបានគេសន្មតបញ្ចប់នៅពេលអាមេរិចទម្លាក់គ្រាប់បែកបរិមាណូទៅលើប្រទេសជប៉ុន ដោយទាមទារអោយប្រទេសនេះចុះចាញ់បញ្ចប់សង្គ្រាមដោយគ្មានពាក្យតវ៉ា។

ប៉ុន្តែអ្វីទៅដែលជាហេតុពិតប្រាកដដែលធ្វើអោយអាមេរិចសុខចិត្តចេញមុខចំនាយគ្រាប់បែករបស់ខ្លួនដើម្បីបង្រាបជប៉ុនបែបនេះ? សំនួរនេះអាចឆ្លើយមួយផ្នែកបានដោយពឹងផ្អែកលើព្រឹត្តការណ៍មួយដែលប្រទេសជប៉ុនតាមទម្លាក់ទៅលើបន្ទាយទាហានជើងទឹកអាមេរិចដែលមានឈ្មោះថា Pearl Harbor កាលពីព្រឹក ថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩៤១។ ការវាយប្រហាររបស់ជប៉ុនមួយនេះក៏ជាមូលហេតុជម្រុញមួយសំខាន់ដែរដែលធ្វើអោយអាមេរិចសម្រេចចិត្តឈានជើងចូលសង្គ្រាមលោកលើកទី២នេះ។

ហេតុអ្វីបានជាជប៉ុនបែរជាចង់វាយប្រហារបន្ទាយPearl Harborនេះទៅវិញ? ខាងក្រោមនេះគឺហេតុផលធំៗទាំងបី៖

១. តម្រូវការធនធានធម្មជាតិ
ដោយសារតែប្រទេសជប៉ុនពុំមានជនជាតិធម្មជាតិច្រើននៅក្នុងប្រទេសរបស់ខ្លួនឡើយ ដូច្នេះដើម្បីពង្រឹងឥទ្ធិពលរបស់ខ្លួន ជប៉ុនត្រូវតែរកធនធាតិធម្មជាតិដូចជារ៉ែប្រេងកាត ដែក និងរ៉ែផ្សេងៗនៅក្នុងតំបន់ផ្សេងៗ។ ដោយសារតែចង់ពង្រីកអំនាចរបស់ខ្លួនចូលដែនប៉ាស៊ីភិច និងទ្វីបអាស៊ីផងនោះ ជប៉ុនបានសម្រេចចិត្តវាយប្រហារតំបន់ Pearl Harbor ដើម្បីវាតទីគ្រប់គ្រង និងរុករកធនធានធម្មជាតិ។

២. ការបិទផ្លូវទៅលើជប៉ុនដោយអាមេរិច
មុនពេលវាយប្រហារនោះ អាមេរិចបានមើលឃើញពីគោលដៅរបស់ជប៉ុនមកកាន់តំបន់មួយនេះរួចហើយធាតុពិតទៅនោះ ប៉ុន្តែដោយសារតែឃើញពីការរីកខ្លួនរបស់ជប៉ុននៅក្នុងសម័យសង្គ្រាមនោះ អាមេរិចបានប្រកែកមិនជួញដូររ៉ែទាំងនោះជាមួយជប៉ុនឡើយ។ ម្យ៉ាងទៀតការបណ្តាក់ទុនរបស់ជនជាតិជប៉ុននៅឯអាមេរិចក៏ត្រូវបានជាប់គាំងដែរ ហេតុដូច្នេះហើយវាធ្វើអោយជប៉ុនមិនពេញចិត្តនឹងការគាបសង្កត់បែបនេះ ទើបខ្លួនវាប្រហារតែម្តងទៅ។

៣. អាមេរិចគឺជាភាពភ័យខ្លាចរបស់ជប៉ុន
ដោយសារតែជប៉ុនចង់ពង្រីកខ្លួនចូលដែនសមុទ្រប៉ាស៊ីភិច ខ្លួនត្រូវតែយកចិត្តទុកដាក់ជាខ្លាំងចំពោះមហាអំនាចផ្សេងៗដែលនៅក្នុងតំបន់នេះ ដែលក្នុងករណីនេះគឺជាសហរដ្ឋអាមេរិច។ ដូច្នេះហើយដើម្បីកុំអោយមានមន្ទិលសង្ស័យយូរដែលអាចបង្កជាការភ័យខ្លាចទៅថ្ងៃក្រោយ ជប៉ុនបានសម្រេចធ្វើវាយប្រហារ៕

អត្ថបទដែលជាប់ទាក់ទង