ការ​វាយ​ប្រហារ​​​​​​​​​គ្រាប់​បែក​អត្តឃាត​​នៅប៉ាគីស្ថាន បណ្ដាលអោយនគរបាល​ ៦​នាក់​ស្លាប់ និង​ ១៥​នាក់​រង​របួស

ប៉ាគីស្ថាន៖ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញក្រុម​មន្ត្រី​និយាយ​ថា​ ក្មាន់​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​ ៣​នាក់​បាន​វាយប្រហារ​លើ​នគរបាល និង​ទាហាន​ប៉ា​រ៉ា​ប៉ា​គី​ស្ថាននៅភាគ​និរតី​ទីក្រុង​កេ​តា (Quetta)​ សម្លាប់​នគរបាល​​ ៦​នាក់​ និង​សមាជិក​កងកម្លាំង​សន្តិសុខ ១៥​នាក់​ផ្សេង​ទៀត​រង​បួស​។

​ស្នង​ការ​រង​នគរបាល​ក្រុង​កេ​តា លោក អាប់​ឌុល រ៉ា​ហ្សា​កជី​ម៉ា បាន​និយាយ​ថា ក្មាន់​អត្តឃាត ​២​នាក់​បាន​វាយ​ប្រហារ​លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ​សន្តិសុខ ក្នុង​តំបន់មី​អានហុន​ឌូធ្វើ​ឲ្យមនុស្ស​ ៨​នាក់​រង​របួស​។ ​លោកបាន​បន្ថែម​ថា ការ​ផ្ទុះ​លើក​ទី​២ បាន​ប៉ះចំរថយន្ត​នគរបាលដោយ​ក្មាន់​បំផ្ទុះ​គ្រាប់​បែក​ម្នាក់​ផ្សេងទៀត។ មន្ត្រី​នគរបាល ៦​នាក់​បាន​បាត់​បង់ជីវិត​ និង​ ៧​នាក់​រង​របួសក្នុង​ការ​វាយ​ប្រហារ​នោះ។​ មិន​មាន​នរណា​ម្នាក់​អះអាង​ទទួលខុសត្រូវ​ភ្លាមៗ​ទេ​ចំពោះ​ការវាយប្រហារ​នេះ។

​​ក្រុម​សកម្ម​ប្រយុទ្ធ​អ៊ីស្លាម​និយម​ជ្រុល មាន​បណ្ដាញ​ជាមួយពួកតា​លី​បង់អាល់​កៃ​ដា និង​រដ្ឋ​អ៊ីស្លាម​ បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​ក្នុង​ខេត្តដែល​ជាប់​ព្រំដែន​ជាមួយ​អ៊ីរ៉ង់ ​និង​អា​ហ្វ​ហ្កា​នី​ស្ថាន ៕

អត្ថបទដែលជាប់ទាក់ទង