Update៖ បុរសឡើងទៅបើកមុងចាប់រំលោភកូនស្រីគេនៅលើផ្ទះទាំងកណ្តាលយប់ តុលាការសម្រេចឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន

ខេត្តកណ្តាល៖ នៅល្ងាចថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៨ លោក គឹម រត្ន័ណារិន ចៅក្រមសើុបសួរ និងជាអនុប្រធានសាលាដំបូងខេត្តកណ្តាល បានសម្រេចចេញដីការឃុំខ្លួន បុរសម្នាក់តណ្ហារឡើងខ្លាំងបានឡើងទៅបើកមុងចាប់រំលោភកូនស្រីគេនៅលើផ្ទះទាំងកណ្តាលយប់ ដាក់ពន្ធនាគារបណ្តោះអាសន្នពីបទ”ប៉ុនប៉ងរំលោភសេពសន្ថវះ” ដែលប្រព្រឹត្តនៅភូមិ ព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ តាមមាត្រា២៧ និងមាត្រា២៣៩ នៃក្រមព្រហ្មទណ្ឌ។ បទល្មើសនេះកំណត់ផ្តន្ទាទោសពី០៥(ប្រាំ)ឆ្នាំ ទៅ១០(ដប់)ឆ្នាំ។

ជនត្រូវចោទមានឈ្មោះ ធួន សារ៉ាយ ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងសំណង់ មានទីលំនៅភូមិព្រែកប៉ុល ឃំុបន្ទាយដែក ស្រុកកៀនស្វាយខេត្តកណ្តាល មកស្នាក់នៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ នារីរងគ្រោះឈ្មោះហ.ហ ភេទស្រី អាយុ ១៩ឆ្នាំ មុខរបរកម្មករ សព្វថ្ងៃរស់នៅភូមិព្រែករុន ឃំុព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។

លោកអធិការបានអោយដឹងថា នៅ ថ្ងៃទី២៤ ខែមេសាឆ្នាំ២០១៨ ជនសង្ស័យបានទ្បើងទៅលើផ្ទះរបស់ជនរងគ្រោះហើយបានបើកមុងចូល ចាប់ច្រចាច់ក និងខ្ទប់មាត់ ថើបលើជនរងគ្រោះ ភ្លាមនោះជនរងគ្រោះបានរើបំរះ និងខាំដៃជនសង្ស័យ ហើយស្រែកអោយឪពុកម្តាយជួយ ។ ក្រោយឮសម្លេងស្រែកអោយជួយ ឪពុកម្តាយក៏ស្ទុះទៅ ឃើញជនសង្ស័យឈ្មោះធួន សារ៉ាយ នៅក្នុងមុងរបស់កូនប្រាកដមែន ឃើញដូច្នេះ ឪពុក ក៏បានតេមកប្តឹងនគរបាលប៉ុស្តិ៍ព្រែកគយ ភ្លាមនោះសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកគយ សហការជាមួយកំលាំងអធិការដ្ថាននគរបាលស្រុក បានឃាត់ខ្លួនជនសង្ស័យ៕កញ្ចក់ ទិព្វ(SC)

អត្ថបទដែលជាប់ទាក់ទង