ក្រសួងធនធាន​ទឹក​ បាន​រៀ​ប​ចំកិ​ច្ចប្រ​ជុំ​ជាមួយ​ ក្រសួ​ងពាក់​ព័ន្ធ​ទាំង​ និងធ​នា​គារ​អភិ​វឌ្ឍ​ន៍​អា​ស៊ី (ADB) ដើម្បីអភិវ​ឌ្ឍន៍​ប្រព័ន្ធ​ធារា​សាស្ត្រ​នៅ​ក្នុ​ងខេត្ត​ចំនួ​ន ​០៤​

ភ្នំពេញ៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ២៦ ខែមេសា ឆ្នាំ ២០១៨ តំណាងក្រសួងធនធានទឹក និងឧតុនិយម ដឹកនាំដោយលោក ចាន់ ស៊ីណាត អគ្គនាយករងកិច្ចការបច្ចេកទេស បានចូលរួមប្រជុំជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នៅទីស្នាក់ការ ADB ប្រចាំទីក្រុងភ្នំពេញ ។

កិច្ចប្រជុំនេះផ្តោតទៅលើ ការចរចាគម្រោង Climate Friendly Agribusiness Value Chains ដើម្បីដាក់ឱ្យដំណើរការនៅក្នុងខែសីហា ឆ្នាំ ២០១៨ ខាងមុខ ។

ជាលទ្ធផល កិច្ចប្រជុំបានឯកភាពគ្នាលើកញ្ចប់ថវិកាសម្រាប់ក្រសួងពាក់ព័ន្ធ សរុបចំនួន ១៤០ លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះក្រសួងធនធានទឹក និងឧតុនិយម មានចំនួន ៤១,៥ លានដុល្លារ សម្រាប់យកទៅអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រនៅក្នុងខេត្តចំនួន ០៤ រួមមាន ខេត្តកំពង់ចាម ត្បូងឃ្មុំ តាកែវ និងខេត្តកំពត ។

ក្រៅពីកញ្ចប់ថវិកាដែលបានអនុម័តសម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រខាងលើ កិច្ចប្រជុំក៏បានបន្តពិភាក្សា និងគាំទ្រផងដែរ ទៅលើការងារមួយចំនួននៃមជ្ឈមណ្ឌលទិន្នន័យ (National Water Management Data Center) ក្នុងគម្រោងកែលំអវិស័យធារាសាស្ត្រកសិកម្ម (Irrigated Agriculture Improvements Sector Project) ២០១៨-២០២៨ របស់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនោះមាន ៖
– ការបំពាក់ Doupler Radar សម្រាប់មជ្ឈមណ្ឌលទិន្នន័យ ។
– ការតម្លើងស្ថានីយឧតុនិយមស្វ័យប្រវត្តិ និងស្ថានីយជលសាស្ត្រស្វ័យប្រវត្តិ តាមបណ្តាខេត្ត និងផ្លូវទឹកសំខាន់ ក្នុងក្រខ័ណ្ឌទូទាំងប្រទេស ចំនួន ៦០ ស្ថានីយ បន្ថែមទៀត ។
– ការបំពាក់ឧបករណ៍ ADCP សម្រាប់មជ្ឈមណ្ឌលទិន្នន័យ និងទូក ចំនួន ២០ គ្រឿង បន្ថែមទៀត សម្រាប់បម្រើឱ្យការងារ River Measurement Rating Curve និង Flash Flood Mapping ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ។
– ការបំពាក់ Ground Water Telemetry នៅមជ្ឈមណ្ឌលទិន្នន័យ សម្រាប់ការងារទឹកក្រោមដី ។
– ការបំពាក់ឧបករណ៍ទំនើបៗពាក់ព័ន្ធការគណនាគ្រប់ Parametes ទាំងអស់ Modelling សំយោគ ផ្សព្វផ្សាយ ព្យាករណ៍គ្រប់សកម្មភាពគ្រោះមហន្តរាយធម្មជាតិ ។ល។
– បណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីបម្រើការងារនៅមជ្ឈមណ្ឌលទិន្នន័យ រយៈពេលខ្លី មធ្យម និងវែង ៕

អត្ថបទដែលជាប់ទាក់ទង