កុមា​រជាង​១០នា​ក់​បានស្លាប់​ ក្នុង​ហេ​តុ​ការណ៍​រថ​​ភ្លើ​ងបុ​​ក​ជា​​មួ​យនឹ​ងរថ​យន្ត​ដឹកសិ​ស្សសាលា​​មួ​យ​គ្រឿង​

ប្រទេសឥណ្ឌា៖ កុមារចំនួន១២នាក់បានបាត់បង់ជីវិត រួមជាមួយនឹងអ្នកបើកបររថយន្តម្នាក់ផងដែរ និងកុមារជាង១០នាក់ផ្សេងទៀតត្រូវបានរងរបួសធ្ងន់នៅក្នុងគ្រោះថ្នាក់ រថភ្លើងបុករថយន្តដឹកសិស្សសាលាមួយគ្រឿងនៅផ្លូវរថភ្លើងឆ្លងកាត់ក្នុងភាគខាងជើងប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា គ្រោះថ្នាក់គឺជារឿងធម្មតាទៅហើយនៅលើបណ្តាញផ្លូវដែករបស់ប្រទេសឥណ្ឌាដែលជាប្រទេសធំបំផុតមួយនៅលើពិភពលោក ហើយជារៀងរាល់ថ្ងៃ មានមនុស្សចំនួន២៣លាននាក់ជិះលើរថភ្លើងដឹកអ្នកដំណើរប្រហែល១ម៉ឺន១ពាន់ខ្សែ។

ផ្លូវរថភ្លើងឆ្លងកាត់រាប់រយខ្សែមិនមានបុគ្គលិកប្រចាំការទេ ជាពិសេសនៅតាមតំបន់ជនបទ ហើយអ្នកបើកបរយានយន្តតែងតែព្យយាមឆ្លងកាត់ផ្លូវរថភ្លើងនោះដោយប្រញាប់ប្រញាល់ ដែលនេះគឺជាមូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើង៕

អត្ថបទដែលជាប់ទាក់ទង