អ្នកកាសែតម្នាក់របួសធ្ងន់ បន្ទាប់ពីរថយន្តធុនធំ​កងដឹកជញ្ជូន (H.C) បត់ឆ្លងផ្លូវ​បុកត្រូវម៉ូតូពាក់ស្លាកលេខ សារព័ត៌មានជាតិ!

ខេត្តតាកែវ ៖ រថយន្តកងដឹកជញ្ជូន(H.C) មួយគ្រឿង បានបត់ឆ្លងផ្លូវ ជ្រុលទៅបុកជាមួយនឹងម៉ូតូ ពាក់ស្លាកលេខសារព័ត៌មានជាតិ បណ្តាលឲ្យអ្នកកាសែតម្នាក់របួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៧:៤០នាទីយប់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៩១​ – ៩២ ស្ថិតក្នុងភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់បានប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ​គេឃើញ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ពាក់ស្លាកលេខភ្នំពេញ 3D-2606 ជារបស់កងដឹកជញ្ជូន(H.C) ដែលធ្វើដំណើរពីលិចទៅកើត លុះដល់ចំណុចកើតហេតុក៏បានបើកភ្លើងស៊ីញ៉ូឆ្លងផ្លូវ ហើយក៏បានបុកគ្នាជាមួយនឹងម៉ូតូម៉ាក Smash Revo ពណ៌ក្រហម ពាក់ស្លាកលេខ សារព័ត៌មានជាតិ 085K ពេញទំហឹង បណ្តាលឲ្យអ្នកកាសែតម្នាក់របួសធ្ងន់តែម្តង​ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។

ក្រោយកើតសមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង រួចយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ រងចាំភាគីទាំងសងខាងធ្វេីការដោះស្រាយគ្នានៅពេលក្រោយ​៕ AhBoYz៚

អត្ថបទដែលជាប់ទាក់ទង